អ្នកជំនាញ​វេជ្ជសាស្ត្រ​៖​អាហារូបត្ថម្ភ​ជួយ​លើកកម្ពស់​ការព្យាបាល​និង​ការ​ឆាប់​ជាសះស្បើយ​

538
ចែករម្លែក

ដោយៈ​សុផល​ភ្នំពេញៈ​សន្និសីទ​វេជ្ជសាស្ត្រ​មួយ​ត្រូវបាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​ដើម្បី​ផ្តល់​ចំណេះដឹង​ថ្មីៗ​ដល់​អ្នកជំនាញ​ផ្នែក​សុខភាព​មកពី​ទូទាំងប្រទេស​កម្ពុជា​ប្រមាណ​២៥០​នាក់​ទៅលើ​ការរួមចំណែក​នៃ​អាហារូបត្ថម្ភ​ក្នុងការ​លើកកម្ពស់​ការ​ព្យាបាល​។​

ការលើកកម្ពស់​ការ​ជាសះស្បើយ​ឆាប់រហ័សសន្និសីទ​ស្តីអំពី «​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី​៧ ឆ្នាំ ២០១៩»​រៀបចំឡើង​ដោយ​ក្រុមហ៊ុន DKSH Cambodia សហការ​ដោយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott ។​

​សន្និសីទ​នេះ ក៏បាន​លើកឡើង​ពី​ម្សៅ​ទឹកដោះគោ Ensure Gold ដែលជា​របកគំហើញ​អាហារូបត្ថម្ភ​ថ្មី ជាមួយ HMB(βhydroxyβmethylbutyrate)​និង​TripleProteinBlend)​ដែល​ជួយ​បង្កើន​ភាពរឹងមាំ​សាច់​
​ដុំ​និង​ជួយ​ឱ្យមាន​សុខភាព​ល្អ​សំរាប់​មនុស្សពេញវ័យ​។​ជាងនេះទៅទៀត​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការបាត់​បង់ជីវិត​រប​ស់​អ្នកជំងឺ និង​បង្កើន​ស្ថានភាព​អាហារូបត្ថម្ភ​នៃ​អ្នកជំងឺ​។​

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈួ​យ ម៉េង បាន​មានប្រសាសន៍ថា “​សាច់ដុំ​ពិតជា​សំខាន់​ណាស់ ហើយ​មុខងារ​របស់​វា​គឺ​កាន់តែ​សំខាន់​ក្នុង​ការជួយ​ដល់​សុខមាលភាព​របស់​យើង​។​ពេល​យើង​អាយុ​កាន់តែច្រើន​ម៉ាស​និង​ភាពរឹងមាំ​នៃ​សាច់ដុំ​ចុះខ្សោយ​ហើយ​ការចុះ​ខ្សោយ​នេះ​កាន់តែ​ឆាប់រហ័ស​នៅពេល​យើង​មាន​ជំងឺ​។​

កត្តា​នេះ​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នកជំងឺ​និង​លទ្ធផល​ការព្យាបាល​របស់​ពួកគេ​។​ការផ្តល់​អាហារូបត្ថម្ភ​ល្អ​ដែលមាន​ផ្ទុក​សារជាតិ​ចិញ្ចឹម​ជួយ​ដល់​សាច់ដុំ​ពិតជា​ជួយ​លើកកម្ពស់​សុខមាលភាព​របស់​អ្នកជំងឺ​ជួយ​ឱ្យ​ឆាប់​ជាសះស្បើយ និង​កាត់បន្ថយ​ចំណាយ​ក្នុងការ​ព្យាបាល​”​។​

​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ជំងឺ​ទូទៅ ជំនាញ​ខាង​ទឹកនោមផ្អែម ក្រពេញ និង​ជំងឺ​មេតាបូលីស បាន​លើកយក​ប្រធានបទ​“​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នៃ​អ្នកជំងឺ​សម្រាក​ពេទ្យ​”​។​លោក​បានឱ្យដឹងថា​៖​អ្នកជំងឺ​នឹង​បាត់បង់​ម៉ាស​រាងកាយ​ក្នុងអំឡុងពេល​សម្រាក​ពេទ្យ​ដោយ​ការឆ្លង​មេរោគ​ឬ​ការបាត់បង់​ចំណង់​អាហារ​។​កត្តា​អាហារូបត្ថម្ភ​នៅក្នុង​វិស័យ​សុខាភិបាល​តែងតែ​ត្រូវបាន​គេ​មើលរំលង ដោយសារ​កង្វះ​ចំណេះដឹង និង​បទពិសោធន៍​។​

​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា បាន​បន្ថែមថា​“​ការថែបំប៉ន​សាច់ដុំ ជួយ​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​៖ ភស្តុតាង​ថ្មី​ពី​តួនាទី​សំខាន់​របស់​សារជាតិ​ចិញ្ចឹម​របស់​សាច់ដុំ​ចំពោះ​លទ្ធផល​នៃ​ការព្យាបាល​របស់​អ្នកជំងឺ​”​ថា​“​ការដាក់បញ្ចូល​សារជាតិ​HMB​ចូលទៅក្នុង​រូបមន្ត​ម្សៅ​ទឹកដោះគោ​ពិតជា​ជួយ​សាងសង់​ម៉ាស​សាច់ដុំ​របស់​អ្នកជំងឺ និង​ធ្វើឱ្យ​សាច់ដុំ​រឹងមាំ​។

ការសិក្សា​ឈ្មោះ​NOURISH​គឺជា​ភស្តុតាង​យ៉ាងច្បាស់​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​HMB​ក្នុងការ​ទ្រទ្រង់​ការសាងសង់​ម៉ាស​សាច់ដុំ​និង​ជួយ​ដល់​លទ្ធផល​ការព្យាបាល​របស់​អ្នកជំងឺ​។​មាន​អាហារ​មួយ​ចំ​នួ​យ​ដែល​ផ្ទុក​សារជាតិ​HMB​ក្នុង​បរិមាណ​ដ៏​តិចតួច​មួយ​ដែល​បរិមាណ​នោះ​មិន​គ្រប់គ្រាន់​សម្រាប់​យើង​ទេ​។ រូបមន្ត​អាហារូបត្ថម្ភ​ដែលមាន​ផ្ទុក HMB គឺជា​ប្រភព​ដ៏​ល្អ​ដែល​ផ្គត់ផ្គង់ HMB ដល់​រាងកាយ​យើង​។​

​បន្ថែម​ពីនេះ លោក JOSE RODOLFO V. DIMAANO, JR នាយក​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​- ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន អាហារូបត្ថម្ភ Abbott អន្តរជាតិ ក៏បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ “HMB – របកគំហើញ​វិទ្យាសាស្ត្រ​ថ្មី​នៃ​សារជាតិ​សំខាន់​របស់​សាច់ដុំ​។ លោក​បាន​មានប្រសាសន៍ថា “​នៅពេល​វ័យ​កាន់តែ​ចាស់ យើង​បាត់បង់​សាច់ដុំ​បន្តិច​ម្តងៗ​។

​នៅ​ចន្លោះ​អាយុ​ចាប់ពី​៤០​ទៅ​៧០​ឆ្នាំ​ម៉ាស​សាច់ដុំ​របស់​យើង​អាច​បាត់បង់​រហូតដល់​៨​ភាគរយ​រៀងរាល់​១០​ឆ្នាំ​ម្តង​។​លើសពីនេះទៅទៀត ម៉ាស​សាច់ដុំ​នឹង​បាត់បង់​ទ្វេដង​ចាប់ពី​អាយុ ៧០​ឆ្នាំ​។ HMB ត្រូវបាន​ដាក់លក់​លើក​ដំបូង​នៅ​ទសវត្ស​ទី​៩០​ដែល​មានតែ​នៅក្នុង​អាហារ​បំប៉ន​សម្រាប់​អ្នក​កាយ​វប្បកម្ម​និង​ហាត់​សាច់ដុំ​តែប៉ុណ្ណោះ​។​

តែ​ថ្មីៗ​នេះ​HMB​និង​លំ​ហាត់ប្រាណ​ស្រាលៗ​ត្រូវបាន​ប្រើ​ដើម្បី​ទប់ស្កាត់​ការបាត់បង់​ម៉ាស​សាច់ដុំ​ដោយ​កត្តា​អាយុ​”​។​លោក​បាន​បន្ថែមទៀតថា​“HMB​ត្រូវបាន​បង្កើតឡើង​ដោយ​រាងកាយ​យើង​តែ​វា​នឹង​ថយចុះ​នៅពេល​អាយុ​កាន់តែច្រើន​។ យើង​ក៏​អាច​ទទួលបាន HMB ក្នុង​បរិមាណ​តិចតួច​ពី​អាហារ​មួយចំនួន ដូចជា ផ្លែ​ប៊ឺ ផ្លែ​ទំពាំងបាយជូរ​”​។

EnsureGold​គឺជា​អាហារូបត្ថម្ភ​សម្រាប់​មនុស្សពេញវ័យ​ដែល​ត្រូវបាន​បញ្ជាក់​តាមបែប​វេជ្ជសាស្ត្រ​ថា​ជួយ​បង្កើន​កម្លាំង​ឡើងវិញ​ត្រឹមតែ​៨ សប្តាហ៍​។ Ensure Gold មាន​ផ្ទុក​ធាតុ​ផ្សំ​ពិសេស HMB ដែល​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ​និង​មានការ​សិក្សា​វេជ្ជសាស្ត្រ​ជាច្រើន​បញ្ជាក់ថា​ជួយ​បង្កើន​ភាពរឹងមាំ​នៃ​សាច់ដុំ​និង​សមត្ថភាព​រាងកាយ​។​

​បន្ថែម​ពី​HMB​ក៏មាន​សារធាតុ​ផ្សំ​ពិសេសៗ​ផ្សេងទៀត​ដូចជា កាបូ​អ៊ី​ដ្រា​ត ជួយផ្តល់​ថាមពល កាល់ស្យូម និង​វីតាមីន​D​ជួយ​ធ្វើអោយ​ឆ្អឹង​និង​ធ្មេញ​រឹងមាំ​ល្បាយ​ប្រេង​រុក្ខជាតិ​និង​អូ​មេ​ហ្គា​៣​ជួយ​ដល់​សុខភាព​បេះដូង​សារធាតុ​រ៉ែ​និង​វីតាមីន​28​ប្រភេទ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រ៊ី​បាយ​អូ​ទិ​ក​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​EnsureGold​ភាពរឹងមាំ​សម្រាប់​ពេលវេលា​ដែលមាន​តម្លៃ​ក្នុង​ជីវិត​៕S/

​ចំណងជើង​រូបថត​៖​សន្និសីទ​ស្តីអំពី «​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី​៧ ឆ្នាំ ២០១៩»​រៀបចំឡើង​ដោយ​ក្រុមហ៊ុន DKSH Cambodia និង​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott