អ្នកជំនាញ​សុខាភិបាល​អាមេរិក​ព្រមាន​ថា ដាក់​ស្មា​ត​ហ្វូ​ន​ក្បែរ​ក្បាល​ដេក អាច​បង្ក​ជំងឺមហារីក និង ជំងឺ​អារ​

614

នាយកដ្ឋាន​សុខាភិបាល​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ព្រមាន​ថា​ប្រជាជន​ត្រូវ​រក្សា​ទូរស័ព្ទដៃ​ឱ្យ​ឆ្ងាយ​ពី​ពួកគេ គឺអោយលើសមួយប្រវែងដៃឡើង​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​នឹង​វិទ្យុសកម្ម​និង​គ្រោះថ្នាក់​ដល់​សុខភាព​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៦ ធ្នូ​។​

​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បានចេញ​សេចក្តីណែនាំ​សម្រាប់​ការកាត់បន្ថយ​ការប៉ះពាល់​នឹង​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​ដៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ចំពេល​មាន​ភស្តុតាង​ច្រើនឡើង​បាន​បង្ហាញថា​ការប្រើ​ទូរស័ព្ទដៃ​អាច​ជាប់ទាក់ទង​នឹង​ជំងឺមហារីក ការ​ផ្ចង់អារម្មណ៍ សុខភាព​ផ្លូវចិត្ត និង​បញ្ហា​សុខភាព​បន្ត​ពូជ (​ជំងឺ​អារ​)​។​

​ទូរស័ព្ទដៃ​បញ្ជូន​ព័ត៌មាន​ដោយ​ប្រើ​រលកសញ្ញា​វិទ្យុសកម្ម​ទាប ដែល​អាចធ្វើឱ្យ​យើង​ប៉ះពាល់​ជាតិ​វិទ្យុសកម្ម​មិនល្អ ជាពិសេស​នៅពេល​ស្ទ្រី​ម​វីដេអូ​តាម​អន​ឡាញ ឬ​ទាញយក​ឯកសារ​ធំៗ​តាម​អ៊ី​ន​ធឺ​ណេ​ត​។​

​ការស្រាវជ្រាវ​មិនទាន់​អាច​បង្ហាញ​ឱ្យ​ច្បាស់​ថា​វិទ្យុសកម្ម​ទូរស័ព្ទ​មាន​គ្រោះថ្នាក់​កម្រិតណា​ទេ ប៉ុន្តែ​មានការ​សិក្សា​គ្រប់គ្រាន់​ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​វិទ្យុសកម្ម​ទូរស័ព្ទ​និង​ជំងឺ​ទាំងនោះ ដើម្បី​ទុកជា​ការប្រុងប្រយ័ត្ន ជាពិសេស​ចំពោះ​កុមារ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕ ដោយ៖ កញ្ញាដាលីស