អ្នកជំនាញ​ស្ថាបត្យកម្ម​,​ការតុបតែង​និង​សំណង់​មកពី​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ជួបជុំគ្នា​នៅ​ភ្នំពេញ​ក្នុង​ពិព័រណ៍​អន្ដរជាតិ​ស្ថាបត្យកម្ម​សំណង់

747
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកជំនាញ​ខាង​ផ្នែក​ស្ថាបត្យកម្ម​,​ការតុបតែង​និង​សម្ភារៈ​សំណង់​ដែល​មកពី​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​នៅក្នុង​ពិព័រណ៍​អន្ដរជាតិ​លើក​ទី ៤ ស្តីពី​សម្ភារៈ​សំណង់​, ស្ថាបត្យកម្ម​, ការ​រចនា​ផ្ទៃ​ខាងក្នុង​, គ្រឿង​សង្ហា​រឹម និង​ការតុបតែង ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩​នៅឯ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

កម្មវិធី​ពិព័រណ៍​អន្ដរជាតិ​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​ICVeXCo.,Ltd​និង​មានការ​គាំទ្រ​ពី​សមាគម​ស្ថាបត្យករ​កម្ពុជា​(CSA)​។​តាមរយៈ​កិច្ចសហការ​នេះ​នឹង ធ្វើ​ឲ្យ​ពិព័រណ៍​ស្ថាបត្យកម្ម​និង​ការតុបតែង​នៅ​កម្ពុជា ក្លាយទៅជា​វេទិកា​ឈានមុខ​គេ​សម្រាប់​ឱកាស​ពាណិជ្ជកម្ម​,​ការអប់រំ​,​ចំណេះដឹង​និង​ការចែករំលែក​ចំណេះដឹង ក៏ដូចជា​ប្រភព​ប្រមូលផ្តុំ ដ៏​ល្អ​បំផុត​សម្រាប់​អ្នកផ្គត់ផ្គង់ នៃ​សំភារៈ​សាងសង់​, ស្ថាបត្យកម្ម​, ការ​រចនា​ផ្ទៃ​ខាងក្នុង​, គ្រឿង​សង្ហា​រឹម និង​ការតុបតែង​។​

​ពិព័រណ៍​នេះ​ផ្តល់​ឲ្យ​អ្នកជំនាញ​មកពី​ខាង​ផ្នែក​ស្ថាបត្យកម្ម​, តុបតែង និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ក្នុងការ​ពង្រីក​បណ្តាញ​ទំនាក់ទំនង​របស់ខ្លួន នៅពេលដែល​បាន​ជួប​ជាមួយ​រោងចក្រ​ផលិត និង​អ្នកផ្គត់ផ្គង់​ឈានមុខ​គេ​ជាង ១០០ នៅ​ទូទាំង​ទ្វីបអាស៊ី ដែល​ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​, ប្រទេស​ចិន​, ប្រទេស​កូរ៉េ​, ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​។​

​ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ពិព័រណ៍​ស្ថាបត្យកម្ម​និង​ការតុបតែង​នៅ​កម្ពុជា​គឺជា​កម្មវិធី​ពិព័រណ៍​នាំមុខគេ​មួយ សម្រាប់​អ្នកជំនាញ​ខាង​ផ្នែក​ស្ថាបត្យកម្ម​, ការតុបតែង​, ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ និង​អ្នកជំនាញ​នៅក្នុង​វិស័យ​សំណង់​ដែលជា​អ្នកធ្វើការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​និង​ជា​អ្នក​ដែលមាន​ឥទ្ធិពល​និង​តម្រង់ទិស​នាពេល​អនាគត​ក្នុង​ផ្នែក​ស្ថាបត្យកម្ម​និង​ការតុបតែង​រចនា​ដែល​កំពុងតែ​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លើសពីនេះទៅទៀត​ពិព័រណ៍​ស្ថាបត្យកម្ម​និង​ការតុបតែង​នៅ​កម្ពុជា​បាន​គូសបញ្ជាក់​និង​បាន​យកចិត្តទុកដាក់​លើ​វិស័យ​ស្ថាបត្យកម្ម​និង​ការតុបតែង​ដែលមាន​សារៈសំខាន់​ក្នុងការ​បង្កើត​ភាពស្រស់ស្អាត​និង​ការប្រើប្រាស់​ជាក់ស្តែង​នៅក្នុង​ការ​រចនា​និង​ការរៀបចំ​ទេសភាព​សម្រាប់​ទីក្រុង​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

ពិព័រណ៍​ស្ថាបត្យកម្ម​និង​ការតុបតែង​នៅ​កម្ពុជា​ផ្តល់ជូន​នូវ​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​តែមួយគត់​នៃ​វិស័យ​មួយ​ដែល​នឹង​ធ្វើឱ្យ​រូបរាង​នៃ​សំណង់​អគារ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែមាន​ភាពស្រស់ស្អាត​ថែមទៀត​។​

​ការតាំងពិព័រណ៍​នេះ​នឹង​ផ្ដល់នូវ​ឱកាស​សម្រាប់​ស្ថាបត្យករ​ថ្មី​និង​ចាស់​និង​អ្នកជំនាញ​ខាង​ការតុបតែង ដែល​នឹង​ត្រូវបាន​បំផុសគំនិត​និង​ទទួលបាន​ការយល់ដឹង​ពី​ប្រធានបទ​សំខាន់ៗ​,​ខ្សែសង្វាក់​ផលិតផល​ថ្មីៗ​ដែល​កំពុង​ត្រូវបាន​ផ្តល់ជូន​នៅលើ​ទីផ្សារ​,​ស្វែងយល់​ពី​និន្នាការ​ចុងក្រោយ​បំផុត​និង​ក្រេប​យក​ជំនាញ​ដ៏​មានតម្លៃ​ពី​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងអំឡុង​ពេលធ្វើ​បទ​បង្ហាញ​នៅ​សិក្ខាសាលា​បែប​បច្ចេកទេស​។​

​ប្រធានបទ​សំខាន់ៗ​សម្រាប់​ឆ្នាំ​២០១៩​រួមមាន​អំពូល​វៃឆ្លាត​,​ការសរសេរ​អំពី​តម្រូវការ​សម្រាប់​ការអនុវត្ត​ក្នុង​ផ្នែក​ស្ថាបត្យកម្ម​,​ទីក្រុង​ឆ្លាត​វៃ​និង​រួមជាមួយ​ប្រធានបទ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត​។​នៅក្នុង​កម្មវិធី​ពិព័រណ៍​នេះ ក៏មាន​ការរៀប​ចំការ​ប្រកួតប្រជែង​ខាង​ផ្នែក​រចនា ក្រោម​ប្រធានបទ “​ទីក្រុង​និង​ជីវិត​” សម្រាប់​អ្នក​ដែលមាន​បំណង​ចង់បង្ហាញ​ពី​ទេពកោសល្យ​ស្នាដៃ និង​សាកល្បង​ជំនាញ​របស់ខ្លួន​។​

​អស់​រយៈពេល​៤​ឆ្នាំ​មកនេះ​ចំនួន​នៃ​រោងចក្រ​និង​ក្រុមហ៊ុន​ផលិត​ព្រមទាំង​អ្នកផ្គត់ផ្គង់​ដែល​បានមក​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ស្ថាបត្យកម្ម និង​ការតុបតែង​នៅ​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់​។ អ្នកតំណាង​មកពី​ក្រុមហ៊ុន​ឈានមុខ​គេ ខាង​ផ្នែក​សាងសង់​និង​សម្ភារៈ​សំណង់​, ទ្វារ​, បង្អួច​, ដំបូល​, គ្រឿង​សង្ហា​រឹម​, ការ​រចនា​ផ្ទៃ​ខាងក្នុង​និង​ការតុបតែង​, ការតំឡើង​, ប្រ​ព័​ន្ទ​ឧបករណ៍ប្រើប្រាស់​, ប្រព័ន្ធ​ការពារ និង​សុវត្ថិភាព​, អំពូល​ភ្លើង​បំភ្លឺ​, ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​, និង​ឧបករណ៍​ផ្សេងៗ​ទៀត នឹង​ត្រៀម​រួចជាស្រេច​ដើម្បី​ឆ្លើយ​សំណួរ និង​ពិភាក្សា​ដោយផ្ទាល់​អំពី​ផលិតផល​របស់​ពួកគេ​។​

​ពិព័រណ៍​ស្ថាបត្យកម្ម​និង​ការតុបតែង​នៅ​កម្ពុ​ជាមាន​មោទនភាព​ដែល​ត្រូវបាន​គាំទ្រ​ជា​ផ្លូវការ​ដោយ​ក្រសួងពាណិជ្ជកម្ម​, សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមប្រឹក្សាភិបាល​នៃ​ស្ថាបត្យករ​នៅ​កម្ពុជា​។ ក្រៅពី​អ្នក​ឧបត្ថម្ភ​ផ្លូវការ​ការតាំងពិព័រណ៍​នេះ​ក៏មាន​មោទនភាព​ផងដែរ​ដែល​ត្រូវ​បានទទួល​ការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ល្បីឈ្មោះ​ដ៏ទៃទៀត​ដូចជា ក្រុមហ៊ុន Jotun ជា​អ្នក​ឧ​ប ត្ថ​ម្ភ​ការតុបតែង​,​ក្រុមហ៊ុន SUNON ជា​អ្នក​ឧបត្ថម្ភ​ធំ​, រួមជាមួយ​Formica, ក្រុមហ៊ុន K Supply, ក្រុមហ៊ុន L & E, ក្រុមហ៊ុន TOA Construction​។​ការផ្សព្វផ្សាយ មានការ​គាំទ្រ​ពី​Yellow Page Directory, Brandex Directory, ទស្សនា​វ​ដ្តី​សំណង់​និង​អចលនទ្រព្យ​, Digital Pages និង​ទស្សនា​វ​ដ្តី Southeast Asia Globe​។​

​ជាមួយនឹង​ការគាំទ្រ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​អ្នកគាំទ្រ​និង​អ្នក​ឧបត្ថម្ភ​ពិព័រណ៍​នេះ​បានផ្តល់​ជា​វេទិកា​ដ៏​គួរឱ្យ​ទុកចិត្ត​និង​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​និង​ជួប​ជាមួយ​អតិថិជន​ថ្មីៗ​ជាច្រើន​ដែល​នឹងត្រូវ​បាន​បំ​លែង​ទៅជា​ការលក់​និង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​។​

ជាមួយនឹង​ការរីកចម្រើន​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​និង​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​រីកចម្រើន​ទៀត​នោះ ពិព័រណ៍​ស្ថាបត្យកម្ម និង​ការតុបតែង​នៅ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ សម្រាប់​អ្នកជំនាញ​,​អ្នកអនុវត្ត​និង​អ្នក​ផលិត​ដែល​ចង់​បង្កើន​ចំណេះដឹង​, ពង្រីក​បណ្តាញ​របស់​ពួកគេ និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​៕S/

​ចំណងជើង​រូបថត​៖​ពិព័រណ៍​អន្ដរជាតិ​លើក​ទី ៤ ស្តីពី​សម្ភារៈ​សំណង់​, ស្ថាបត្យកម្ម​, ការ​រចនា​ផ្ទៃ​ខាងក្នុង​, គ្រឿង​សង្ហា​រឹម និង​ការតុបតែង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​(​រូប​៖​សុផល​)