អ្នកជំនាញ​ហិរញ្ញវត្ថុ មកពី​អូស្ត្រាលី​និង​កម្ពុជា ចែករំលែក​ចំណេះដឹង​លើ​វិស័យ​ហិរញ្ញវត្ថុ​និង បច្ចេកទេស​ក្នុងការ​វិនិយោគ​

188

(​ភ្នំពេញ​)៖ អ្នកជំនាញ​ខាង​វិស័យ​ហិរញវត្ថុ​កម្ពុជា​និង​អូ​ស្តា​លី បានមក​ចែករម្លែក​ចំណេះដឹង បទពិសោធន៍​អំពី​វិស័យ​ហិរញវត្ថុ ទីផ្សារ វិធីសាស្ត្រ ក្នុងការ​វិនិយោគ ដល់​ពាណិជ្ជករ​និង​អ្នកជំនួញ​កម្ពុជា​។​

​សិក្ខាសាលា​ស្តីពី​ចំណេះ​ជំនាញ​ទីផ្សារ​ហរិញ្ញវត្ថុ​ដែល​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​ភ្នំពេញ​រៀបចំឡើង​​ដោយ​ក្រុមហ៊ុន​ហ្គោល​ដេ​ន​អេ​ហ្វ​អិ​កស៍ លីង (​ខេ​ម​បូ​ឌា​) ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​លើ​វិស័យ​ហរិញ្ញវត្ថុ​បច្ចេកទេស​ក្នុង​​ការវិនិយោគ និង​ផ្តល់​ប្រភព​ជួញដូរ​ដល់​សិក្ខាកាម ដើម្បី​អភិវឌ្ឍ​ចំណេះ​និង​ជំនាញ​របស់​វិនិយោគិន​។​

​សិក្ខាសាលា​ផ្តោត​សំខាន់​ទៅលើ​ការបំពាក់​បំប៉ន​សមត្ថ​ភាព​សិក្ខាកាម​ក្នុងការ​ចាប់យក​ឱកាស​វិនិយោគ​ដែល​ផ្តល់​ផលចំណេញ​និង​ប្រើប្រាស់​​ដើមទុន​របស់ខ្លួន​ដើម្បី​បន្ត​បង្កើន​ទ្រព្យ​។

​លោ​ហូ​ស៊ី ភូ​ន​( Hosea Poon) អ្នកជំនាញ​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​មកពី​ប្រទេស​អូស្ត្រាលី​និង​មានបទពិសោធន៍​ជាង​២៩​ឆ្នាំ​ក្នុង​វិស័យ​ហរិញ្ញវត្ថុ​​អន្តរជាតិ បានធ្វើ​បទ​បង្ហាញ​អំពី​និន្នាការ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​បង្ហាត់បង្ហាញ​ពី​របៀប​ឈានទៅដល់​គោលដៅ​ផ្នែក​ហរិញ្ញវត្ថុ និង​បាន​ប្រៀបប្រដូច​ឱកាស​ទាំងអស់នោះ​ជា រថយន្តក្រុង​ដែល​បើក​ទៅមក ហើយ​វា​នឹង​អាច​ទៅ​ហួស ប្រសិនបើ​យើង​មិន​ជិះ​វា ។​

​ប្រធាន​ផ្នែក​ប្រឹក្សា​ហរិញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ (​ខេ​ម​បូ​ឌា​) លោក ញឹម កុសល ដែល​បានបញ្ចប់​ថា្នក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​មានបទពិសោធន៍​ច្រើន​ក្នុង​ការដឹកនាំ​ក្រុមប្រឹក្សា​ហរិញ្ញវត្ថុ បាន​បកស្រាយ​ថា ការវិភាគ​លើ​ផែនការ​ដែល​យើង​គ្រោងទុក ឬអ្វី​ដែល​យើង​គ្រោង​នឹងធ្វើ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។​ ​

​លោក ញឹម កុសល បាន​មានប្រសាសន៍​ទៀតថា ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​មាន​សមាសធាតុ​សំខាន់ៗ​ពីរ គឺ វិភាគ​ព័ត៌មាន​ទូទៅ និង​ការវិភាគ​បច្ចេកទេស​។ ធាតុ​សំខាន់ៗ​ទាំងពីរ​នេះ អាចឱ្យ​វិនិយោគិន​ជ្រួតជ្រាប​កាន់តែច្បាស់​ពី​ផលិតផល​ដែល​ពួកគាត់​កំពុងធ្វើការ​ការជួញដូ​រ​ជាមួយនិង​និន្នាការ​សេដ្ឋកិច្ច​។​អ្វីដែល​ធ្វើឱ្យ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​កាន់តែ​ពិសេស​នោះ​គឺ វិនិយោគិន​នៅតែ​អាច​ទទួលបាន​ផលចំណេញ បើទោះបីជា​លក្ខខណ្ឌ​សេដ្ឋកិច្ច​មាន​ស្ថាន​ភាពល្អ ឬ​អាក្រក់​ក៏ដោយ​។ ដូចនេះ​ការដែល​ជ្រើសរើស​ក្រុមហ៊ុន​ត្រឹមត្រូវ វិនិយោគិន​នឹង​អាចមាន​ឱកាស​ចំនេញ​ច្រើន​ពី​ការវិនិយោគ​នេះ​៕​ដោយៈ​សុផល​/sn

​អ្នកជំនាញ​ហិរញ្ញវត្ថុ មកពី​អូស្ត្រាលី​និង​កម្ពុជា ចែករំលែក​ចំណេះដឹង​លើ​វិស័យ​ហិរញ្ញវត្ថុ​និង បច្ចេកទេស​ក្នុងការ​វិនិយោគ​(​រូប សុផល​)