អ្នកជំនាញ​អំពី​កិច្ចការ​កូរ៉េខាងជើង​ឈានមុខ​មួយរូប បង្ហាញ​រូប​ព្រាង​អំពី​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​គួរឱ្យខ្លាច​

762
ចែករម្លែក

​កូរ៉េខាងជើង​បាន​បំផ្លិចបំផ្លាញ​ពិភពលោក​ដោយ​ការវាយប្រហារ​នុយក្លេអ៊ែរ​លើ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដោយ​សម្លាប់​មនុស្ស​ជិត ៣ លាន​នាក់​។​

​ទីបំផុត​សហរដ្ឋអាមេរិក​បាន​បំផ្លិចបំផ្លាញ​កងទ័ព​កូរ៉េខាងជើង ដោយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល ៤៨ ម៉ោង ប៉ុន្តែ​មិនមែន​ដោយ​គ្មាន​ការខាតបង់​នោះទេ​។​

​បន្សំ​រវាង​ផេះ និង ធូលី​ពី​ការផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​បាន​បង្ហាញ​ផ្សែងខ្មៅ​ពេញ​មេឃ​។ មនុស្ស​រាប់លាន​នាក់​ទៀត​បាន​ស្លាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក ដែល​នាំទៅដល់​ការផ្ទុះ​ជំងឺប៉េស្ត (​រាគ ក្អួត គ្រុន​) ជា​លើកដំបូង​នៅ​ញូវយ៉ក ដោយ​បំផ្លាញ​អស់​នូវ​ប្រព័ន្ធ​ថែរក្សា​សុខភាព​។​

​ស្តាប់ទៅ​ដូច​មែនទែន​ណាស់​។ សេណា​រី​យ៉ូ​ប្រឌិត​ដ៏​គួរឱ្យខ្លាច​នេះ​មានន័យថា​ជាការ​ព្រមាន​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​នាពេល​អនាគត​។​

​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​ឆ្នាំ ២០២០ ស្តីពី​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប្រឆាំងនឹង​សហរដ្ឋអាមេរិក គឺជា​ប្រលោមលោក​ចុងក្រោយបង្អស់​និពន្ធ​ដោយ​លោក ជេ​ហ្វ​ហ្វើ​រី ឡេ​វី​ស (Jeffrey Lewis) អ្នកជំនាញ​អាមេរិក​ក្នុង​ផ្នែក​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​នៅក្នុង​សេណា​រី​យ៉ូ​ដ៏​មហន្តរាយ​នេះ ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​កើតឡើង​ភ្លាម បន្ទាប់ពី​ការចរចា​សន្តិភាពរ​វា​ង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បរាជ័យ​។​

​លោក​ត្រាំ​បាន​ត្រឡប់​ទៅ​ស្រុក​វិញ វាយប្រហារ​ពាក្យសម្តី​តាម​ធ្វី​ត​ធឺ ទៅលើ​មេដឹកនាំ​កូរ៉េខាងជើង ដែល​ក្រោយមក​គីម​ជុង​អ៊ុន​បាន​សងសឹក​វិញ​ដោយ​បាញ់​ទម្លាក់​យន្តហោះ​កូរ៉េខាងត្បូង​ដឹក​ជន​ស៊ីវិល​រាប់រយ​នាក់​បន្ទាប់ពី​ច្រឡំ​ស្មានតែ​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​។​

​កូរ៉េខាងត្បូង​បាន​ឆ្លើយតប​វិញ​ជាមួយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​កូរ៉េខាងជើង ហើយ​លោក​គីម ដែល​ជឿថា​គាត់​នឹង​ត្រូវគេ​លប​សម្លាប់​នោះ បានសម្រេច​ចិត្ត​បាញ់​គ្រាប់​នុយក្លេអ៊ែរ​របស់គាត់​។

​នៅ​ទឹក​ចុងក្រោយ លោក​ត្រាំ​បាន​សរសេរ​លើ​ធ្វី​ត​ធឺ​ថា “​បុរស​រ៉ុក្កែត​លែង​មក​រំខាន​យើង​ទៀតហើយ​!”៕ ដោយ៖ កញ្ញាដាលីស

រូបភាព​ប្រឌិត​អំពី​អ្វីដែល​នឹង​កើតឡើង​ពី​សង្គ្រាម​នុយក្លេអ៊ែរ បន្ទាប់ពី​ការ​ចារ​ចារ​វាង​ត្រាំ​និង​គីម បរាជ័យ
#