អ្នកឈ្នះ​បាន​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​៦​នាក់​ហើយ​ដែល​ផ្ញើ​លុយ​តាម​វី​ង​

140
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​មកដល់ពេលនេះ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​លីមីត​ធី​ត​)​បានផ្តល់​វង្វាន់​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​៦​គ្រឿង​ហើយ​ដល់​អតិថិជន​ដែល​បាន​ប្រើប្រាស់​សេវា​ផ្ញើ​ប្រាក់​ពី​កូរ៉េខាងត្បូង និង​ថៃ មកកាន់​ប្រទេស​កម្ពុជា​។​ការចាប់​រង្វាន់​លើកចុងក្រោយ​ត្រូវបានធ្វើ​ឡើ​ងា​កាលពី​ថ្ងៃទី​៤​តុលា​ឆ្នាំ​២០១៩​កន្លងទៅ​។​

លោកស្រី ហេង អ៊ឿ​ន ដែលមាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង បានមក​ទទួលយករ​ង្វាន់​ម៉ូតូ​១​គ្រឿង ជំនួស​ក្មួយ​ស្រី​របស់គាត់​ដែល​បាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។​ក្មួយ​ស្រី​របស់គាត់​បាន​ផ្ញើ​ប្រាក់​ពី​ប្រទេស​ថៃ​មកឱ្យ​គាត់​តាមរយៈ​ដៃគូ​របស់​វី​ង​ជា​ញឹកញាប់​។​កម្មវិធី​ប្រ​ម៉ូ​សិន​ភ្ជុំបិណ្ឌ​ឈ្នះ​ម៉ូតូ​ស៊េរី​ថ្មី​នេះ​គឺជា​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ធនាគារ​ឯក​ទេស​វី​ង​ដែល​ធ្វើឡើង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន​។​

​ចំពោះ​ការគាំទ្រ​លើ​ផលិតផល​និង​សេវាកម្ម​របស់​វី​ង​ជាពិសេស​សម្រាប់​អតិថិជន​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ​ដែល​បាន​ផ្ញើ​ប្រាក់​មក​កម្ពុជា​តាមរយៈ​ដៃគូ​វី​ង​ដូចជា​៖ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅ​ប្រទេស​កូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅ​ប្រទេស​ថៃ​។​

​លោក​ប៊ុន​ថែ​អគ្គនាយករង​របស់​វី​ង​បាន​មានប្រសាសន៍ថា​៖“​ប្រជាជន​កម្ពុជា​ដែល​កំពុង​ប្រកបការងារ​នៅក្នុង​ប្រទេស​កូរ៉េ​និង​ថៃ​អាចធ្វើ​ការផ្ទេរ​ប្រាក់​កាន់តែ​ងាយស្រួល​ជាង​មុន​មកកាន់​សាច់ញាតិ​នៅក្នុង​ប្រទេស​ក​ម្ព​ជាតា​មរយៈ​ដៃគូរ​ដែល​របស់​វី​ង​”​។​សម្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​អតិថិជន​អាច​ដក​ប្រាក់​នៅតាម​ភ្នាក់ងារ​របស់​វី​ង​ដែលមាន​ជាង ៧​ពាន់​នៅ​ទូទាំងប្រទេស​ដែល​នៅ​ជិត​បំផុត​៕S/

​ចំណងជើង​រូថ​តៈ​មកដល់ពេលនេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានផ្តល់​វង្វាន់​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​៦​គ្រឿង​ហើយ​ដល់​អតិថិជន​ដែល​បាន​ប្រើប្រាស់​សេវា​ផ្ញើ​ប្រាក់​ពី​កូរ៉េខាងត្បូង និង​ថៃ មកកាន់​ប្រទេស​កម្ពុជា​