អ្នកឈ្នះ​ផ្ញើ​សារ​៣​រូប​ត្រូវបាន​គេ​យក​រង្វាន់​ប្រគល់​ដល់​គេហដ្ឋាន​

1077
ចែករម្លែក

​ដោយ​:​ដេប៉ូ​/​ភ្នំពេញៈ​ក្រុម​អ្នក​ផ្ញើ​សារ​ចំនួន​៣​រូប​ដែល​បានឈ្នះ​រង្វាន់​រៀងៗ​ខ្លួន​ដោយ​ក្នុងនោះ​មាន​ម្នាក់​ឈ្នះ​១​ម៉ឺន​ដុល្លារ​ម្នាក់​២​ម៉ឺន​ដុល្លារ​និង​ម្នាក់ទៀត​៥​ម៉ឺន​ដុល្លារ​។​ក្រុមហ៊ុន​សែ​ល​កាត​ធ្វើការ​ប្រគល់​រង្វាន់​ដល់​គេហដ្ឋាន​ផ្ទាល់​តែម្តង​។​

​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ហើយ​ត្រូវបាន​គេ​ប្រគល់​រង្វាន់​នេះ​ជា​អតិថិជន​របស់​ក្រុមហ៊ុន​សែ​ល​កាត​។​អ្នក​ទាំងបី​រូប​ដែលមាន​សំណាង​នេះ​រួមមាន​លោក​ឡូញ​ថាវ​រិ​ន​សព្វថ្ងៃ​រស់នៅ​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​បានឈ្នះ​១​ម៉ឺន​ដុល្លារ​តាមរយៈ​ការផ្ញើ​សារ​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨​។

​អ្នកឈ្នះ​មួយរូប​ទៀត​ចំនួន​២​ម៉ឺន​ដុល្លារ​ឈ្មោះ​លោក​ងិន​ចិ​ត្រា​សព្វថ្ងៃ​រស់នៅ​ស្រុក​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​សម្រាប់​ស្ត្រី​ម្នាក់ទៀត​បានឈ្នះ​រង្វាន់​៥​ម៉ឺន​ដុល្លារ​មានឈ្មោះ រ៉ី​ង៉ា សព្វថ្ងៃ​រស់នៅ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​
​ ​
​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​ការប្រគល់​រង្វាន់​នេះ​គឺធ្វើឡើង បន្ទាប់ពី​ពួកគាត់​បានឈ្នះ ក្នុង​កម្មវិធី​”​ផ្ញើ​សារ​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​”​។​បន្ទាប់ពី​ឈ្នះ​រង្វាន់​នេះដែរ​ត្រូវបាន​តំណាង​ក្រុមហ៊ុន​ធ្វើការ​ប្រគល់ជូន​ដល់​គេហដ្ឋាន​ផ្ទាល់​តែម្តង​បើទោះបី​ពួកគាត់​នៅតាម​ទីជនបទ​ឆ្ងាយ​ក៏ដោយ​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​តែង​ប្រគល់​រង្វាន់​ដល់​អតិថិជន​របស់ខ្លួន​រៀងរាល់​សប្តាហ៍​។​រង្វាន់​ដែល​អតិថិជន​ក្រុមហ៊ុន​នេះ​បានឈ្នះ​មាន​ទាប​បំផុត​ចាប់ពី​១​ម៉ឺន​ដុល្លារ​រហូតដល់​៨​ម៉ឺន​ដុល្លារ​ទៀតផង​៕S/

​ក្រុម​អ្នកឈ្នះ​រង្វាន់​៣​រូប​តាមរយៈ​ការផ្ញើ​សារ​ត្រូវបាន​ក្រុមហ៊ុន​សែ​ល​កាត​ប្រគល់​រង្វាន់​ដល់​គេហដ្ឋាន​