អ្នកដឹកនាំ​រឿង​អ៊ីរ៉ាក់​និង​វៀតណាម​កើប​យក​ពានរង្វាន់​កំពូល​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៊ូសាន​

416
ចែករម្លែក

​វណ្ណ​កម្ម​រួមគ្នា​រវាង​អ៊ីរ៉ាក់​និង​កាតា​ដែល​និយាយ​អំពី​ជីវិត​ក្នុង​ទីក្រុង​បា​កដា​ដដែល​ហែកហួរ​ដោយ​សង្គ្រាម​និង​ភាពយន្ត​វៀតណាម​អំពី​អ្នកលក់​ឆ្នោត​វ័យក្មេង​ដែល​តស៊ូ​ដើម្បី​ទ្រទ្រង់​ជីវភាព​ខ្លួនឯង​និង​មនុស្ស​ជាទី​ស្រឡាញ់​បាន​ចែករំលែក​ពានរង្វាន់​កំពូល​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៊ូសាន​លើក​ទី​២៤​។​

​ភាពយន្ត “Haifa Street” របស់​អ្នកដឹកនាំ​រឿង​ជនជាតិ​អ៊ីរ៉ាក់​លោក ម៉ូ​ហា​ណាត ហា​យ៉ា​ល់ និង ភាពយន្ត “Rom” របស់​អ្នកដឹកនាំ​រឿង​វៀតណាម​លោក ត្រឹ​ន ថា​ញ់​ហ៊ុយ បានឈ្នះ​ពានរង្វាន់ New Currents នៃ​មហោស្រព​នេះ ដែល​បានប្រគល់​សាច់ប្រាក់​រង្វាន់​ចំនួន ២ ដែលមាន​ទឹកប្រាក់ ៣ ម៉ឺន​ដុល្លារ​ទៅដល់​អ្នកដឹកនាំ​រឿង​អាស៊ី​លេខ​១ ឬ​លេខ​២ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២​តុលា​នេះ​។​

​លោក ម៉ៃ ហ្វី​ក​ហ្គី​ស ប្រធាន​ចៅក្រម​ដាក់ពិន្ទុ​សម្រាប់​ពានរង្វាន់ New Currents និយាយថា “​ការសម្រេចចិត្ត​គឺ​តឹងតែង​ណាស់​ហើយ​ខ្សែភាពយន្ត​ទាំងពីរ​នេះ​មិនមែនជា​ភាពយន្ត​លេខ​១ ឬក៏​លេខ​២​នោះដែរ​។ នេះ​មិនមែនជា​ភាពយន្ត​ប្រណាំងប្រជែង​លេខ​១​និង​លេខ​២​នោះទេ​។ យើង​ឃើញ​ស្នាដៃ​ដ៏​អស្ចារ្យ​ជាច្រើន​ពី​ផលិតករ​ភាពយន្ត​វ័យក្មេង​ដ៏​គួរឱ្យ​រំភើប ដែល​យល់ច្បាស់​ពី​សិល្បៈ​ភាពយន្ត​”​។​

​គណៈកម្មការ​ដាក់ពិន្ទុ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ភាពយន្ត “Haifa Street” គឺជា​ខ្សែភាពយន្ត​មួយ​ដែលមាន​ភាព​តានតឹង​តាំងពីដើម​រហូតដល់​ចប់​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ពួកគេ​បន្តថា “​នេះ​គឺជា​ខ្សែភាពយន្ត​ដែល​ធំ​ដឹងក្តី​មាន​ភាពចាស់ទុំ ហើយ​អ្នកដឹកនាំ​បានបង្ហាញ​នូវ​ទំនុកចិត្ត​និង​ការយល់ដឹង​ពី​ភាសា​ភាពយន្ត ដែល​ធ្វើឱ្យ​ភាពយន្ដ​នេះ​ល្អ​ដាច់​គេ​។ ពិតជា​ល្អ​ដែល​ឃើញ​តុល្យភាព​យ៉េន​ឌ័​រ​សម្រាប់​តួ​សម្តែង​”​។​

​គណៈមេប្រយោគ​នៃ​ពានរង្វាន់ New Currents បាន​សរសើរ​រឿង “Rom” របស់​វៀតណាម​ចំពោះ “​ថាមពល​ដ៏​អស្ចារ្យ​” របស់​រឿងនេះ​៕ ដោយ៖ កញ្ញាដាលីស

គ្រប់គ្នា​សរសើរ​រឿង Haifa Street ចំពោះ​តុល្យភាព​យ៉េន​ឌ័​រ