អ្នកដើរ​ក្បួន​ធម្ម​យាត្រា​រាប់សែន​នាក់​មកដល់​ទីក្រុង​មេកា​សម្រាប់​ពិធីបុណ្យ​ហាច​

603
ចែករម្លែក

​ជន​មូស្លីម ២ លាន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​ក្នុង​សប្ដាហ៍​នេះ​សម្រាប់​ពិធីបុណ្យ​ហាច ខណៈដែល​ការធ្វើ​ធម្ម​យាត្រា​ប្រចាំ​ឆ្នាំនេះ​កាន់តែ​ទំនើប​ខាង​បច្ចេកវិជ្ជា ជាមួយ App មួយចំនួន​ត្រូវបាន​ដាក់ឱ្យ​ប្រើ​ដើម្បី​ជួយ​ពួក​អ្នក​ប្រ​និ​បត​ន៍​សាសនា​ស្វែងរក​ទីតាំង​សក្ការបូជា​ដ៏​ពិសិដ្ឋ​បំផុត​នានា​របស់​អ៊ីស្លាម​។​

​ពិធីបុណ្យ​ហាច​ឆ្នាំនេះ​គេ​ឃើញ​ព្រះរាជាណាចក្រ​អភិរក្សនិយម​មួយ​នេះ​មានការ​ផ្លាស់ប្តូរ​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក​។ ទីបំផុត​ប្រទេស​នេះ​បានបញ្ចប់​បំរាម​បើកបរ​ចំពោះ​ស្ត្រី ទោះបីជា​ប្រទេស​នេះ​នៅតែមាន​ភាព​តឹងរ៉ឹង​ចំពោះ​ជន​ប្រឆាំង​ក៏ដោយ​។​

​ដោយ​ជា​សសរស្តម្ភ​១​ក្នុងចំណោម​សសរស្តម្ភ​ទាំង ៥ នៃ​សាសនា​អ៊ីស្លាម​ដ៏​រីកចម្រើន​លូតលាស់​លឿន​បំផុត​របស់​ពិភពលោក ពិធីបុណ្យ​ហាច​ត្រូវបាន​គេ​រំពឹងថា​នឹង​ទាក់ទាញ​មនុស្ស ២ លាន​នាក់​មកពី​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំនេះ​។​

​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ សីហា មនុស្ស​ជាង ១,៦ លាន​នាក់​បានមក​ដល់​អារ៉ាប់​ប៊ី​សា​អូឌីត​រួចហើយ​សម្រាប់​ការធ្វើ​ធម្ម​យាត្រា ដែល​ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​។​

​មនុស្ស​រាប់ម៉ឺន​នាក់​អាច​នឹង​ឃើញ​មកដល់​ទីក្រុង​មេកា ជាមួយ​ក្រុមមនុស្ស​មក​ពី​ប្រទេស​ផ្សេងៗ​ក្នុង​ឈុត​ពណ៌​ខុសៗ​គ្នា​។ បច្ចុប្បន្ន​សីតុណ្ហភាព​នៅ​ទីក្រុង​មេកា​គឺ​ខ្ទង់ ៤០ អង្សា​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស ២ លាន​នាក់​រំពឹង​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ពិធីបុណ្យ​ហាច​នៅ​ទីក្រុង​មេកា
#