អ្នកដំណើរលើយន្តហោះអូស្ត្រាលីខ្លាចកូរ៉ូណាខ្លាំងរហូតដល់ថ្នាក់រុំថង់ប្លាស្ទិកជិតខ្លួនទាំងស្រុង

256
ចែករម្លែក

អ្នកដំណើរជើងអាកាសពីរនាក់បានយកការបង្ការវីរុសកូរ៉ូណាទៅដល់កម្រិតថ្មីប្លែកមួយទៀតដោយរុំខ្លួនពួកគេជិតឈឹងនៅក្នុងថង់ប្លាស្ទិក។​

អ្នកដំណើរម្នាក់ទៀតបានលួចថតវីដេអូអ្នកដំណើរទាំងពីរនាក់នោះ ដែលអង្គុយនៅលើកៅអីពាក់ម៉ាស ស្រោមដៃ និងឈុតការពារខ្លួនមួយសំណុំ។

អ្នកដំណើរនោះបានថតវីដេអូនៅលើជើងហោះហើរពីទីក្រុងស៊ីដនីទៅកោះហាមីលតុនក្បែរឆ្នេរអូស្ត្រាលី។ នាងបានចែកចាយវីដេអូនេះនៅលើបណ្តាញសង្គមជាមួយចំណងជើងថា “ថ្មីៗមិញនេះនៅក្រោយខ្នងខ្ញុំនៅលើយន្តហោះ។ នៅពេលអ្នកខ្លាចវីរុសកូរ៉ណាខ្លាំង”។

អូស្ត្រាលីបានបញ្ជាក់ករណីវីរុសកូរ៉ូណាចំនួន ១៥ ដែលអ្នកទាំងអស់នោះមានទំនាក់ទំនងផ្ទាល់និងដោយប្រយោលជាមួយទីក្រុងវូហាន កន្លែងផ្ទុះដំបូងនៃវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស

អ្នកដំណើរពីរនាក់រុំខ្លួនជិតឈឹងក្នុងថង់ប្លាស្ទិកព្រោះតែខ្លាចឆ្លងវីរុសកូរ៉ូណា