អ្នកដំណើរ​ចេញចូល​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​សុំឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មើលផ្លូវ​ខូច​ផង​

380
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ភ្ញៀវ​ជាតិ​,​អន្តរជាតិ​និង​ពលរដ្ឋ​ដែល​ឆ្លងកាត់​ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​ខេត្ត​ព្រះសីហនុ​បានស្នើ​សុំ​រក​ផ្នែក​ពាក់ព័ន្ធ​ជួយ​ជួសជុល​ផ្លូវបំបែក​ពី​ផ្លូវជាតិ​លេខ​៤​ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ផង​។​កំណាត់​ផ្លូវ​ដែល​ខូច​ខាងលើ​នោះ​គឺ​ស្ថិតនៅ​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​រង​ការខូចខាត​ខ្លាំង​នា​រដូវវស្សា​នេះ​មាន​ទាំង​ជង្ហុក​តូចធំ​និង​មានទឹក​ដក់​ជាប់​លើផ្លូវ​។

​មន្ត្រី​មូលដ្ឋាន​ឃុំ​រាម​ប្រាប់ថា​ផ្លូវ​ដែល​បំបែក​ពី​ផ្លូវជាតិ​លេខ​៤​ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​និង​កំពុង​ខូចខាត​ខ្លាំង​នេះ​មាន​ប្រវែង​ប្រហែល​ជាង​៥០០​ម៉ែត្រ​។​ពិតជា​លំបាក​ធ្វើដំណើរ​មែន​ជាពិសេស​រថយន្ត​ដឹក​ភ្ញៀវ​ឡើង​ចុះ​យន្តហោះ​។​ចំពោះ​ថា​មានការ​ជួសជុល​ពេលណា​មន្ត្រី​ដដែល​មិនទាន់​បានដឹង​ទេ​ក្នុងនោះ​អាជ្ញាធរ​ឃុំ​បានធ្វើ​របាយការណ៍​ជូន​រដ្ឋបាល​ស្រុក​ព្រៃនប់​ជ្រាប​រួចហើយ​ដែរ ពី​ផលប៉ះពាល់​នានា​ដែល​បណ្តាលមកពី​ផ្លូវ​ខូច​នេះ​៕S/​