អ្នកដំណើរ​ជាង​១.៣០០​នាក់ ត្រូវបាន​សង្គ្រោះ​បន្ទាន់​ចេញពី​នាវា​កម្សាន្ត​នៅ​ឯនាយ​សមុទ្រន័​រវែ​ស

606
ចែករម្លែក
  • 722
    Shares

​នាវាកម្សាន្ត​Viking Sky ដ៏​ធំ​មួយ​គ្រឿង​នេះ បាន​មាន​បញ្ហា​ម៉ាស៊ីន បន្ទាប់​ពី​វា​បាន​ជួប​នឹង​ខ្យល់ព្យុះ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុនេះ ។ តាម​សេចក្តី​រាយាការណ៍​ពី​ដំបូង​ថា​មនុស្ស​​សរុប​ចំនួន​៣៧១​នាក់​ក្នុងចំណោម​អ្នកដំណើរ​ជាង​១.៣០០​នាក់ ត្រូវបាន​សង្គ្រោះ​ចេញពី​នាវា​នោះ​។​

​ដោយសារ​មាន​ខ្យល់ព្យុះ​នោះ ពួកគេ​មិន​ត្រូវបាន​សង្គ្រោះ​ទៅកាន់​នាវា​ផ្សេង​ទៀត​នោះ​ទេ​ហើយ​ពួកគេ​ត្រូវបាន​សង្គ្រោះ​តាម​ម​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​។​

​សារព័ត៌មាន​NRK​បាន​រាយការណ៍​ថា នាវា​កម្សាន្ត ដែល​អាច​ដំណើរការ​ម៉ាស៊ីន​៣​ក្នុងចំណោម​ម៉ាស៊ីន​៤​របស់​វា​ឡើង​វិញ​នេះ បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​Molde ប្រទេសន័​រវែ​ស​​ដោយ​សុវត្ថិភាព​។​

​សារព័ត៌មាន​នេះ បាន​និយាយថា ទោះបីជា​អាកាសធាតុ​នៅ​តំបន់​នោះ​មាន​ភាពល្អប្រសើរ​ឡើង​ក្តី​ក៏​ការ​ស​ជម្លៀស ត្រូវបាន​ផ្អាក ខណៈ​ដែល នាវា​កម្សាន្ត​នេះ ត្រូវ​បាន​អូស​​ទាញ​ទៅកាន់​ឆេ្នរ​សមុទ្រ​ដោយ​នាវា​២​គ្រឿង ។​

​មនុស្ស​១៧​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ ដោយ​មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់​៕ដោយ៖សុខា/sn

នាវា​កម្សាន្ត​នេះ បាន​ទៅដល់​ទីក្រុង​កំពង់ផែ​Molde ដោយ​សុវត្ថិភាព កាលពី​ថ្ងៃអាទិត្យ​។​អ្នកដំណើរ​១.៣៧៣​នាក់​នៅក្នុង​នាវា​បាន​ជួប​ហេតុការណ៍​ភ័យរន្ធត់​ដូច​ហេតុ​​ការណ៍​ក្នុង​នាវា​ទី​តា​និក ពេល​ជួប​ព្យុះ​និង​រលក​សមុទ្រ​កំពស់​៨​ម៉ែត្រ​