អ្នកណាខ្លះ​ចង់​សាក​? សណ្ឋាគារ​ផ្កាយ​ពេញ​មេឃ​មាត់ជ្រោះ​មរណៈ​មួយ​យប់​ក្បែរ​ពាន់​ដុល្លារ​

1552
ចែករម្លែក
  • 2
    Shares

សម្រាប់​អ្នក​ដេក​មមើ​ដើរ​ពេលយប់​ប្រាកដជា​ក្ស័យ​មរណា​ប្រសិនបើ​ហ៊ាន​ដេក​នៅ​សណ្ឋាគារ​ជាន់ ខ្ពស់​លំដាប់​ផ្កាយ​ពេញ​មេឃ ដែល​ស្ថិតនៅ​មាត់ជ្រោះ​មរណៈ​មួយ​នេះ​។

​ប៉ុន្តែ​កុំ​ឃើញ​អញ្ចឹង តិច​ច្រឡំ​ថា​ថោក​ចុះ​…​សុំទោស តម្លៃ​ស្នាក់នៅ​មួយ​យប់ ៦៥០ ដុល្លារ សម្រាប់​មនុស្ស​ម្នាក់​។ នេះ​មិនមែនជា​សណ្ឋាគារ​ដែល​ស​ង់​ពី​បេតុង ឬ​ឈើ​ដែលមាន បន្ទប់​ត្រឹមត្រូវ​អ្វី​ឡើយ ពោលគឺ​វា​គ្រាន់តែ​ជា​ប៉ាវ​អ៊ី​ដែល​គេ​ចង​ទម្លាក់​ពី​ចំណោត​ថ្ម ដ៏​សេត (Dorset) កម្ពស់ ១៨ ម៉ែត្រ​ពីលើ​ផ្ទៃ​ទឹក​ព្រែកជីក​អង់គ្លេស (English Channel) ប៉ុណ្ណោះ​។​

ទោះយ៉ាងណា រហូតមកទល់​ពេលនេះ មាន​អ្នកក្លាហាន​តែ ៦ នាក់​ប៉ុណ្ណោះ​ដែល​ហ៊ាន​ប្រថុយ ដេក​នៅ​សណ្ឋាគារ​ផ្កាយ​ពេញ​មេឃ នៅ​មាត់ជ្រោះ​មរណៈ​នេះ​។ តើ​អ្នកណា​ចង់​សាកល្បង​ដេក​? ​ប្រែ​សម្រួល​: ខុម​

#