អ្នកណាខ្លះ​ដែល​មិនគួរ​បរិភោគ​ត្រកួន​?

1601
ចែករម្លែក

​ទោះបី​ត្រកួន​ជា​បន្លែ​ដ៏​ឆ្ងាញ់ និង​ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​ជាច្រើន តែ​ចំពោះ​មនុស្ស ៧ ក្រុម ខាងក្រោម​នេះ ដាច់ខាត​មិនគួរ​បរិភោគ​វា ។​

១- អ្នក​កើត​ជំងឺ Gout
​ត្រកួន​ស្ថិតក្នុង​បញ្ជី​បន្លែ​សម្បូរ​ប្រូតេអ៊ីន​បំផុត អាស្រ័យ​ហេតុ​នោះ អ្នក​កើត​ជំងឺ Gout បរិភោគ​ត្រកួន​នឹងធ្វើ​ឲ្យ​ជំងឺ​ធ្ងន់ធ្ងរ​បន្ថែម ។​

២- អ្នកមាន​មុខរបួស​បើកមុខ​
​តាំងពី​យូរ​មកហើយ ចាស់ៗ​តែង​ទូន្មាន​អ្នក​កំពុងមាន​របួស​បើកមុខ មិនគួរ​បរិភោគ​ត្រកួន ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​សម្លាក ហើយ​ជាក់ស្តែង​បទពិសោធន៍​តៗ​គ្នា បញ្ជាក់ថា ជា​រឿង​ត្រឹមត្រូវ ។​

​ពេល​មាន​របួស​, ប្រសិន​បរិភោគ​ត្រកួន នឹង​កកើត​សរសៃ Collagen ដែល​មិន​ត្រូវបាន​រៀប​តាម​សណ្តាប់ធ្នាប់​ដោយ​គរ​ខ្វែង​លើ​គ្នា ក​កើតជា​ស្រទាប់​ជាលិកា​ក្រឹ​ន​រឹង ហៅថា​សម្លាក ។​

៣- អ្នកជំងឺ​ឆ្អឹងសន្លាក់​
​អ្នកជំងឺ​ឆ្អឹងសន្លាក់ មិនគួរ​បរិភោគ​ត្រកួន ដោយសារ​វា​នឹងធ្វើ​ឲ្យ​កន្លែង​ត្រូវ​រលាក​ឈឺ​ប្រែជា​ធ្ងន់​ជាង ។​

៤- អ្នក​ទ្រុឌទ្រោម​រាងកាយ
​អ្នកខ្សោយ ឬ អស់កម្លាំង​រ៉ាំរ៉ៃ ប្រសិន​បរិភោគ​ត្រកួន​នឹងធ្វើ​ឲ្យ​សរីរាង្គ​កាន់តែ​ខ្សោយ​ជាង ។​

៥- អ្នក​កំពុង​លេបថ្នាំ​បុរាណ​
​តាម​ការស្រាវជ្រាវ​ពេល​អ្នកជំងឺ​កំពុង​ព្យាបាល​ដោយ​ថ្នាំបុរាណ​, បរិភោគ​ត្រកួន នឹងធ្វើ​ឲ្យ​បាត់ ប្រសិទ្ធភាព​របស់​ថ្នាំ ។​

៦- អ្នកមាន​ពោះ​ខ្សោយ​, ងាយ​រាករូស​
​ត្រកួន ក៏​ជា​បន្លែ​ផ្ទុក​ថ្នាំ​សម្លាប់សត្វ​ល្អិត​ច្រើន និង​នៅមាន​ពពួក​ព្រួ​ន​រស់នៅ ក្នុងនោះ​មាន Fasciolopsis buski ងាយស្រួល​លុកលុយ​ចូលក្នុង​សរីរាង្គ​ពេល​យើង​បរិភោគ​ត្រកួន​ឆៅ ឬ ពុំទាន់​ឆ្អិន​ល្អ ។ Fasciolopsis Buski ច្បាម​ជាប់​ពោះវៀន និង​បង្ក​អា​ការៈពិបាក​រលាយ​, អាលែកហ្ស៊ី​, ឈឺពោះ ។​

៧- អ្នកខ្សោយ​តម្រងនោម​, ក្រួសតម្រងនោម
​អ្នក​កើត​ជំងឺ​តម្រងនោម ត្រូវបាន​ទូន្មាន​មិនគួរ​បរិភោគ​ពពួក​បន្លែ​មាន​បរិមាណ Oxalat ខ្ពស់​រួមមាន​៖ ត្រ​កូន​, ឃិនឆាយ​, ខ្ទឹមបារាំង​, ពោត​បារាំង​… ។​

​ក្នុង​ត្រកួន​មាន​ផ្ទុក​បរិមាណ​អំបិល​រ៉ែ​, កាល់ស្យូម​, ប៉ូ​តា​ស្យូ​ម​ខ្ពស់​, មិនល្អ​សម្រាប់​អ្នកខ្សោយ​តម្រងនោម ៕ ប្រែ​សម្រួល​: រតនៈ​