អ្នកណា​មិន​ស្លុត បើ​នៅ​សុខៗ​ស្រាប់តែ​ឈាម​ចេញ​តាម​ភ្នែក​មិន​ឈប់​

693
ចែករម្លែក

​ពិធីបុណ្យ​ហា​ឡូ​វីន (Halloween) ប្រពៃណី​របស់​អឺរ៉ុប ដែល​អ្នកចូលរួម​តុបតែង​ផ្ទះ ហាង កន្លែង​ផ្សេងៗ និង​តុបតែង​ខ្លួន​ព្រមទាំង​គូរ​មុខមាត់​គួរឱ្យខ្លាច​ដើម្បី​អបអរ​នោះ ទើបតែ​បានបញ្ចប់​ក្តៅៗ​ប៉ុណ្ណោះ ប៉ុន្តែ​ភាពរន្ធត់​ហាក់​មិនទាន់​បញ្ចប់​ឡើយ​។

​តួយ៉ាង ក្រុម​វេជ្ជបណ្ឌិត​នៅ​ប្រទេស​អ៊ីតាលី បានបង្ហាញ​ករណី​បុរស​ម្នាក់​ដែល​បាន​ទៅ មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​មេ​ស៊ីណា (Messina) របស់​ប្រទេស​នេះ​ដើម្បី​ស្វែងរក​ការព្យាបាល ព្រោះ​នៅ​សុខៗ​ស្រាប់តែ​ឈាម​ចេញ​តាម​ភ្នែក​ទាំងពីរ​របស់គាត់​គួរឱ្យ​ស្លុត​។​

​បុរស​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើនេះ​គ្មាន​របួស​មុខ​ទេ ហើយក៏​គ្មាន​ការឈឺចាប់​ដែរ ប៉ុន្តែ​សុខៗ​ស្រាប់តែ​ឈាម​ចាប់ផ្តើម​ហៀរ​ចេញពី​ភ្នែក​របស់គាត់​មួយ​រំពេច​។

​បន្ទាប់ពី​ការពិនិត្យ​យ៉ាង​ប្រុងប្រយ័ត្ន គ្រូពេទ្យ​បាន​រកឃើញថា​គាត់​មាន​ជំងឺ​ចម្លែក​ម្យ៉ាង ឱ្យ​ឈ្មោះថា haemolacria ដែល​បណ្តាលឱ្យ​អ្នកជំងឺ​បង្កើត​ទឹកភ្នែក​លាយ​ឈាម​៕ ប្រែ​សម្រួល​: ខុម