អ្នកតំណាង រាស្ត្រ មណ្ឌល បាត់ដំបង និង សហការីចុះ សាកសួរ សុខទុក្ខ​មន្ត្រីនគរបាល​ខេត្ត​ដែលមាន​ជំ​ងី​សម្រាក​ព្យាបាល​នៅផ្ទះ​

97
ចែករម្លែក

ដោយ:​គ្រ​ញួ​ង​/បាត់​ដំបង ៖ ​នា​ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការ យកចិត្តទុកដាក់ចំពោះមន្ត្រីរាជការក្រោមឱវាទ លោក​ច័ន្ទ សុផល អ្នក​តំ​ណា​ងរាស្ត្រ មណ្ឌលបាត់ដំបង និងសហការី បានចុះសាកសួរសុខទុក្ខលោកអនុ​សេនីយ៍​
​ឯក ឆេង ពៅ នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដែលកំពុងមានជំងឺ​សម្រាកព្យាបាលនៅផ្ទះ​។

អ្នកតំណាងរាស្ត្របានមានប្រសាសន៍ថា លោក​តែងតែគោរពស្រឡាញ់រាប់អាន ដឹង​
​គុណដល់កងកម្លាំងប្រដាប់អាវុធ ដូចជាកង​​កម្លាំង នគរបាលជាតិ កងខេមរភូមិន្ទ និង កងរាជអាវុធហត្ថ ដែលតែងតែការពារ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងបូរណភាព ទឹកដីគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរ អ្នក​តំណាងរាស្ត្រ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់លោក ឆេង ពៅ និងដល់ម្តាយរបស់លោក ដែលមានវ័យជរា និងកំពុងមានជំងឺ​ផងដែរ។ ក្នុងនោះ​នោះដែរ។ ឯ​អ្នកតំណាងរាស្ត្រក៏ បានផ្តាំផ្ញើដល់លោក អនុសេនីយ៍ឯក ឆេង ពៅ និង ម្តាយសូមយក​​ចិត្ត​ទុកដាក់ ថែរក្សា​ព្យាបាលជំងឺ​ឲ្យឆាប់បានជាសះស្បើយឡើងវិញ ដើម្បី​ចូល​បម្រើការ​ហារ​ក្នុង​អង្គភាព​វិញ​៕B/