អ្នកទទួលបានមេដាយ និងពាន ឆ្នើមផ្នែកវិស័យអចលនទ្រព្យ ភាគ ច្រើនផ្ដើមចេញពីអ្នករៀនបានកម្រិតទាប

695
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលក្រុមហ៊ុនសេងហាន ដែលត្រូវ គេស្គាល់ថាជាក្រុមហ៊ុនជោគជ័យលើវិស័យដីធ្លី បានធ្វើពិធី បណ្ដុះ បណ្ដាល ជំនាញផ្នែកអចលនទ្រព្យ ដោយមានអ្នកចូលរួមជាង១ពាន់នាក់ កាល ពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៩។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺ មានបុគ្គលិកឆ្នើម ៗជាច្រើនរូប ដែលត្រូវបានបំពាក់ឆៀង បំពាក់មេដាយ ប្រគល់ពាន និងដំឡើងតួនាទី គឺសុទ្ធតែបានណែនាំប្រវត្តិខ្លួនថា ជាអតីតកូនជាងឡាន ជាកម្មកររោងចក្រ និងជាអ្នក រៀនសូត្រមិនចប់ថ្នាក់ទី១០។

លោក យ៉ន សេងហាន ស្ថាបនិកក្រុមហ៊ុនសេងហាន បានអះអាងថា ដោយសារ តែ លោកចង់លើកទឹកចិត្តបុគ្គលិក និងចង់អោយអ្នករៀនសូត្របានទាប មានឱកាស រកចំណូលបានខ្ពស់ពីវិស័យអចលនទ្រព្យ ទើបលោកបើកវគ្គបណ្ដុះបណ្ដាល ដោយ យក បុគ្គលិកឆ្នើមៗ អោយមកឧទ្ទេសនាម ពី វិធីវិវត្តន៍ខ្លួន ក្លាយជាបុគ្គលជោគជ័យ។ ថា ជោគជ័យរបស់មនុស្សមិនមែនទាល់តែរៀនចប់មហាវិទ្យាល័យ ឬ មានដើម ទុនច្រើន នោះទេ។ លោកថា ខ្លួនបានជោគជ័យមិនមែនដោយសារ តែលោករៀន បាន ខ្ពស់ និងមានដើទុនច្រើននោះទេ ប៉ុន្តែអ្វីដែលលោកទទួលបាន ផ្លែផ្កានៅ ក្នុងពេលនេះ គឺដោយសារតែលោកសម្រេចចិត្តបោះបង់អាជីពជាអ្នកបកប្រែភាសាថៃ ក្រោយរៀនមិនចប់បាក់ឌុប ហើយប្រថុយនាំចូលផលិតផលអាហារបំប៉ន ទាំងមាន មនុស្សភាគច្រើនមិនជឿថាលោកអាចដើរទៅមុខ។ បន្ទាប់មកលោកក៏បែកគំនិត ធ្វើជាគ្រូបណ្ដុះបណ្ដាលពីភាពជោគជ័យ និងចុងក្រោយ ហ៊ានបើកក្រុមហ៊ុន ពុះ ដីឡូតិ៍លក់ តាមរយៈការផ្ដល់ឱកាសអោយមហាជនចូលហ៊ុនដើម្បីទិញដីពុះលក់។

លោកថាយុទ្ធសាស្ត្រ បើខាតប្រគល់ដី និងបើចំណេញនឹងប្រគល់ភាគហ៊ុនចំណេញ ជូនសមាជិកម្នាក់ៗបានជួយអោយក្រុមហ៊ុនកាន់តែពង្រីកខ្លួនបានធំ ខណៈដែល ក្នុង ពេលនេះ លោកថាក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនរឹងមាំ ដោយមិនទាន់ត្រូវការ ការចូល រួមភាគហ៊ុនទៀតទេ។ អ៊ីចឹងហើយទើបលោកចំណាយប្រមាណ ជិត៦ម៉ឺន ដុល្លារ ធ្វើពិធីកាលពីថ្ងៃទី២៦ ឧសភា ដើម្បីចែករំលែកចំណេះដឹងជោគជ័យ ចែករង្វាន់ លើក ទឹកចិត្ត បំពាក់មេដាយ បំពាក់ឆៀង ប្រគល់ពានឆ្នើម និងដំឡើងតំណែងដល់ បុគ្គលិកឆ្នើម ដោយលោកបញ្ជាក់ថា បើគ្មានបុគ្គលិកដែលមាន សមត្ថភាពទាំង អស់នោះ ទេ ក៏ក្រុមហ៊ុនអចលនទ្រព្យសេងហាន មិនមានថ្ងៃនេះលឿនដល់ ម្លឹងនោះ ដែរ។ លោកក៏បានប្រគល់ភាគហ៊ុន និងផលចំណេញ ប្រគល់ជូនដល់សមាជិក ភាគហ៊ុន ទាំងអស់ក្រោយវិនិយោគជាមួយក្រុមហ៊ុនបានមួយឆ្នាំ ដើម្បីបង្ហាញថា អ្នកវិនិយោគ ជាមួយក្រុមហ៊ុន ក្រៅពីគ្មានហានិភ័យ គឺពិតជាបានប្រាក់ចំណេញ តាមអ្វីដែលបានព្រមព្រៀង។

លោក យ៉ន សេងហាន បន្តថា មកទល់ពេលនេះ ក្រុមហ៊ុនមានបុគ្គលិកឆ្នើម មិន ក្រោម ១០០នាក់នោះទេ ខណៈដែលបុគ្គលិកទាំងនោះ ក៏ដើរតួជាអ្នកបណ្ដុះ សមាជិក ថ្មីៗសរុបមិនក្រោម១ពាន់នាក់ឡើយ អោយក្លាយជាបុគ្គលជោគជ័យ ដែលអាចរក ចំណូល ពីការងារ លក់ដីអោយក្រុមហ៊ុន ដែលមានចំណូលមិនក្រោមពាន់ដុល្លារ ដែលមិនខុសពីជួយអោយអ្នករៀនសូត្របានទាបភាគច្រើន ជៀសផុតពីការ ធ្វើ ចំណាក ស្រុក៕