អ្នកទេសចរ​ចិន​ស្លាប់​នៅ​បារាំង​ដោយ​សារ​កូរ៉ូណា​វីរុស​

122
ចែករម្លែក

​ទេសចរ​ចិន​វ័យ​៨០​ឆ្នាំ​ដែល​ឆ្លង​កូរ៉ូណា​វីរុស បាន​ស្លាប់​នៅ​បារាំង និង​បាន​ក្លាយជា​ជនរងគ្រោះ​ទី​១​នៅ​អឺរ៉ុប​និង​ទី​៤​នៅក្រៅ​ចិនដីគោក​ពី​សំណាក់​វីរុស​ដែលមាន​​ឈ្មោះ​ផ្លូវការ​ថា​Covid-19​។​

​បុរស​ចិន​រូបនេះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​Bichat ក្នុង​ទីក្រុង​ប៉ារីស​ដោយសារ​ជម្ងឺ​សួត​បង្កឡើង​ដោយ​វីរុស​Covid-19​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​រាំង​បាន​និយាយថា​«​យើង​ត្រៀម​ប្រព័ន្ធ​សុខាភិបាល​របស់​យើង​រួចរាល់​ដើម្បី​ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស​»​។​

​ទោះជា​យ៉ាងណា​ ​រ៉ូ​ប៊ីន ថម​សុន អ្នកជំនាញ​ខាង​រោគ​រា​ត​ល្បាត​នៅ​សកល​វិទ្យាល័យ​អក់​ស្វត របស់​អង់គ្លេស បាន​និយាយថា​ជាមួយ​នឹង​ការឆ្លង​វីរុស​នេះ​ជិត​៥០​ករណី​នៅ​អឹរ៉ុប ការស្លាប់​ម្នាក់​នេះ​មិន​ជា​អ្វី​គួរអោយ​ភ្ញាក់ផ្អើល​ទេ​។​«​សំខាន់​បំផុត​គឺ​ថា​នៅ​មិនទាន់​មាន​ការឆ្លង​រវាង​មនុស្ស​នៅ​អឺរ៉ុប​នៅឡើយ​ទេ​»​។​

​ការឆ្លង​រាលដាល​ធំ​បំផុត​នៅ​ក្រៅ​ទឹកដី​ចិន​ដីគោក គឺ​នៅ​លើ​នាវា​ទេសចរណ៍​Diamond Princess​ដែល​កំពុង​ចត​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្រុង​យ៉ូ​កូហា​ម៉ា ប្រទេស​ជ​​ប៉ុន​។​ក្នុងចំណោម​មនុស្ស​ប្រមាណ​៣.៧០០​នាក់​នៅ​លើ​នាវា មាន​២៨៥​នាក់​ត្រូវបាន​ធ្វើតេស្ត​ឃើញ​មាន​វីរុស​និង​ត្រូវបាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​ខ្លួន​មាន​ផែនការ​បញ្ជូន​យន្តហោះ​មួយ​ទៅ​ដឹក​អ្នកដំណើរ​ជនជាតិ​អាម៉េរិក​ចេញពី​នាវា​នេះ​ត្រឡប់​មក​ស្រុក​វិញ​៕​ប្រែ​សម្រួល​៖​វាសនា​