អ្នកទេសចរ​ជាង​២.០០០​នាក់​ត្រូវ​ជម្លៀសចេញ​បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​សម្លាប់​មនុស្ស​៩៨​នាក់​

2749
ចែករម្លែក

ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទទី៦សីហាបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ទៅកាត់កោះឡុំបុក (Lombok)និងជម្លៀសអ្នកទេសចរជាង២.០០០នាក់នាក់បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់៩៨នាក់និងបានបំផ្លាញអគាររាប់ពាន់។

រញ្ជួយដីកម្លាំង៦,៩រិច្ឆទ័រនេះ បានបណ្តាលឱ្យមានការភ័យខ្លាចខ្លាំងដល់ក្រុមអ្នកទេសចរណ៍និងប្រជាជនក្នុងតំបន់ដែលរងការរញ្ជួយដីតូចជាងដែលបានសម្លាប់មនុស្ស១៧នាក់កាលពីសប្តាហ៍មុន។

ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃចន្ទបានប្រើគ្រឿងម៉ាស៊ីនជីកដី និង គ្រឿងចក្រជីកកកាយផេ្សងៗទៀតដើម្បីស្វែងរកពួកអ្នកនៅរស់កាលពីរញ្ជួយដី។

អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បាននិយាយថា ខ្លួនរំពឹងថាចំនួនអ្នកស្លាប់នេះនឹងកើនឡើងនៅពេលដែលគំនរថ្មបាក់បែកនៃអគារដួលរលំជាង១៣.០០០ និងផ្ទះជាច្រើនទៀត ត្រូវបានសម្អាតចេញនោះ។

អគ្គិសនីនិងទំនាក់ទំនងត្រូវបានកាត់ផ្តាច់នៅតំបន់ខ្លះដោយសារបំណាក់ដីនិង ការបាក់ស្ពានដែលបាននាំឱ្យមានការលំបាកក្នុងការចូលទៅកាន់តំបន់នៅជុំវិញចំណុចរញ្ជួយដីនោះ។ កងទ័ពបាននិយាយថាខ្លួននឹងបញ្ជូននាវាដែលមានជំនួយផ្នែកពេទ្យគ្រឿងផ្គត់ផ្គង់ទៅដល់តំបន់រងគ្រោះនោះ។

ក្រុមមន្ត្រីបាននិយាយថា ៨០ភាគរយនៃតំបន់នេះ ត្រូវបានខូចខាតដោយសាររញ្ជួយដីនេះ ។ មនុស្សជាង២០.០០០នាក់ បានចាកចេញពីផ្ទះរបស់ពួកគេនៅលើកោះLombok ហើយស្បៀងអាហារនិងថ្នាំពេទ្យ ត្រូវការចាំបាច់៕ដោយ៖សុខា/sn

អ្នកទេសចរជាង ២.០០០នាក់ត្រូវជម្លៀសចេញបន្ទាប់ពីរញ្ជួយដីនៅឥណ្ឌូនេស៊ីសម្លាប់មនុស្ស៩៨នាក់

#