ប៉ូលិសបាននិយាយនៅថ្ងៃសុក្រទី១៥ខែវិច្ឆិកាថាអ្នកទេសចរជនជាតិបារាំងម្នាក់បានស្លាប់បន្ទាប់ពីបានធ្លាក់ពីទឹកជ្រោះខណៈដែលព្យាយាមថតរូបសែលហ្វីនៅ ប្រទេសថៃ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅកាលពីថ្ងៃព្រហស្បតិ៍នៅលើកោះសាម៊ុយជាទីដែលឆ្នេរខ្សាច់ពណ៌សដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរមកលេងជាច្រើន។
ប៉ូលិសទេសចរណ៍នៅកោះនេះ បាននិយាយប្រាប់សារព័ត៌មានAFPថា បុរសអាយុ៣៣ឆ្នាំនេះ បានធ្លាក់ពីទឹកជ្រោះណាមឿង គឺជាទីកន្លែងតែមួយដែលអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់បានស្លាប់ដោយសារការធ្លាក់ពីទឹកជ្រោះកាលពីខែកក្កដា។
ប៉ូលិសបាននិយាយថា មានការចំណាយពេលច្រើនម៉ោងដើម្បីរកសពរបស់ជនជាតិបារាំងនេះដោយសារជ្រោះមានស្ថានភាពរអិលនិងចោតខ្លាំង។ មន្ត្រីប៉ូលិសនេះបាននិយាយថា”កន្លែងនោះត្រូវបានដាក់ខ្សែការពារព័ទ្ធជុំវិញនិងមានសញ្ញាព្រមានភ្ញៀវទេសចរអំពីគ្រោះថ្នាក់”។
មិត្តរបស់ជនរងគ្រោះ បាននិយាយថា ” គាត់បានកំពុងព្យាយាមថតរូបសែលហ្វី ហើយបានរអិលធ្លាក់”៕ប្រែសម្រួល៖សុខា/sn
ប៉ូលិសចំណាយពេលច្រើនម៉ោងដើម្បីរកសពរបស់ជនជាតិបារាំងនេះដោយសារជ្រោះមានស្ថានភាពរអិលនិងចោតខ្លាំង