អ្នកទេសចរ​វៀតណាម​ត្រូវ​បាន​ហាម​មិន​អោយ​ចូល​តៃវ៉ាន់​ដោយសារ​មិន​បាន​រាយការណ៍​អំពី​នំ​អន្សមជ្រូក​

448
ចែករម្លែក
  • 190
    Shares

​ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​ហាមឃាត់​មិន​អោយ​ចូល​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​ក្រោយពី​នាង​មិន​អាច​បង់ថ្លៃ​ពិន័យ​ប្រាក់​ចំនួន​៦.៥០០​ដុល្លារ​ចំពោះ​ការ​នាំចូល​​នំអន្សមជ្រូក​ដោយ​ខុសច្បាប់​ចំនួន​២​។​

​ដោយ​មិន​អាច​បង់ប្រាក់​ពិន័យ​៦.៥០០​ដុល្លារ​សំរាប់​នំ​អន្សម​២ នាង​បាន​វិល​ពី​តៃវ៉ាន់​មក​វៀតណាម​វិញ​កាលពី​ថ្ងៃ​២៧​កុម្ភៈ​

​អ្នកដំណើ​រវ័យ​៥៦​ឆ្នាំនេះ ដែល​ឈ្មោះ​មិន​ត្រូវ​បាន​បញ្ចេញ ត្រូវ​បាន​ឃាត់​សួរនាំ​នៅ​អាកាសយានដ្ឋាន​តៃជុង​នៅ​តៃវ៉ាន់​កណ្តាល​កាលពី​ថ្ងៃ​ពុធ ក្រោយ​ពី​មន្ត្រី​គយ​បានឃើញ​នាង​​យួរ​អន្សម​២ ដើម្បី​ជា​កាដូ​ជូន​សាច់ញាតិ​, នេះ​បើ​តាម​សារព័ត៌មាន Taiwan News​។​

​ការ​ពិន័យ​ប្រាក់​២​សែន​ដុល្លារ​តៃវ៉ាន់​(៦.៤៨៨​ដុល្លារ​)​គឺ​សំរាប់​នំ​អន្សម​២​ដែល​មិន​បាន​រាយការណ៍​ក្នុង​តារាង​នាំចូល តែ​គាត់​មិន​អាច​បង់​ប្រាក់​ពិន័យ​ដូច្នេះ​រួច​ក៏​ចាកចេញ​ពី​​កោះ​តៃវ៉ាន់​នៅក្នុង​ថ្ងៃ​ដដែល​។​

​គាត់​ជា​ជនជាតិ​វៀតណាម​លើកដំបូង​ដែល​ត្រូវបាន​បដិសេធ​មិន​អោយ​ចូល​កោះ​តៃវ៉ាន់ ចាប់តាំងពី​អាជ្ញាធរ​តៃវ៉ាន់​បានប្រកាស​ផាកពិន័យ​២​សែន​ដុល្លា​ត​តៃវ៉ាន់​លើ​អ្នកដំណើរ់​​ណា​មក​ពី​វៀតណាម បើ​ពួកគេ​នាំ​ផលិតផល​សាច់ជ្រូក​ចូល​តៃវ៉ាន់ និង​១​លាន​ដុល្លារ​តៃវ៉ាន់​(៣២.៤០០​ដុល្លារ​)​ចំពោះ​ការ​ល្មើស​ដដែល​។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​ចិន​និង​ម៉ុង​ហ្គោលី វៀតណាម​ជា​ប្រទេស​អាស៊ី​ទី​៣​ដែល​កើតមាន​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិកដែល​ត្រូវបាន​គេ​សង្កេតឃើញ​មាន​នៅ​ខេត្ត​ចំនួន​៥​របស់​វៀតណាម​។​​ជម្ងឺ​បង្កដោយ​វីរុស្ស​នេះ ចម្លង​ក្នុងចំណោម​ជ្រូក​តាមរយៈ​វត្ថុ​រាវ ដូចជា​ឈាម​និង​សំបោរ​។​វា​នាំ​អោយ​ជ្រូក​ឈឺ​ងាប់​ក្នុង​អត្រា​ស្ទើរតែ​១០០​ភាគរយ​តែ​មិន​ចម្លង​ដល់​មនុស្ស​ទេ​។​

​ចាប់តាំងពី​ចិន​ប្រកាស​ករណី​កើត​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នេះ​លើក​ដំបូង​ក្នុង​ខេត្ត​ឡាវ​នី​ញ កាលពី​ខែ​សីហា​ឆ្នាំមុន តៃវ៉ាន់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ខ្លាច​វា​ឆ្លង​រាលដាល​និង​​បំផ្លាញ​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​របស់​ខ្លួន​៕​ដោយ​៖​វាសនា​