អ្នកទោស​គ្រឿងញៀន​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​ពន្ធនាគារ​

577
ចែករម្លែក
  • 1
    Share

ដោយ  : បាន​លុង​/រតនគិរី : ​អ្នកទោស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លូន​នៅក្នុង​ពន្ធនាគារ​ពន្ធនាគារ​ខេ​ត្ក​រតនគិរី​លពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៨​។​អ្នកទោស​ធ្វើ​អត្ដ​ឃាត​នោះ​មានឈ្មោះ​ចូ​វ​វាង​ដាំង​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជនជាតិ​វៀតណាម​ជាប់ចោទ​ពីបទ​ជួញ​ដួ​គ្រឿងញៀន​។​

ប្រភព​បាន​ឲ្យ​ដឹងថា​ កាលពី​ថ្ងៃទី​៧​ ខែសីហា ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ មាន​អ្នកទោស​ជនជាតិ​វៀតណាម​ម្នាក់​ដែលមាន​ឈ្មោះ​ដូចខាងលើ​បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​ពន្ធនាគារ​ភ្នំ​ស្វាយ​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ​នៅពេលនោះ​អ្នកទោស​រួម​បន្ទប់​ក៍បាន​រាយការណ៍​ទៅ​មន្ត្រី​អនុរក្ស ​ដើម្បី​ឲ្យ​ជួយ​អន្ដរាគមន៍​ ប៉ុន្ដែ​អ្នកទោស​នោះបាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

លោក​ យឹម​ សារ៉េត ​ប្រធានការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​បាន​ឲ្យ​ដឹងថា ​អ្នក​ទោ​​ស​ដែល​ចងក​សម្លាប់ខ្លួន​នោះ​គឺ​យក​ខ្យៃ​អ​ង្គ្រឹ​ង​ចងភ្ជាប់​ទៅ​នឺង​ឈើ​ធ្នឺ​ម​ក្នុង​បន្ទប់ទឹក​កំពស់​ប្រហែល​២​ម៉ែត្រ​។​

មន្ដ្រីប៉ូលិស​បច្ចេកទេស​បាន​បន្ដ​ឲ្យ​ដឹង​ទៀតថា ​បុរស​ធ្វើឃាត​នោះ​គឺជា​ប់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល​៣០​ឆ្នាំ​សង្ស័យ​តូច​ចិ​ត្ដ​និង​វាសនា​ក៍​ចងក​សម្លាប់ខ្លួន​តែម្ដង​។​

លោក ​អ៊ុក ​គឹម​ជន់​ ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​៨​ ខែសីហា​ ឆ្នាំ​២០១៨ ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​តា​មូរ​ស័ព្ទ​ថា​អ្នកទោស​ ដែល​ចងក​សម្លាប់ខ្លួន​នោះ​គឺនគរបាល​ក្រុងភ្នំពេញ​ចាប់​​ឆ្នាំ​២០១២ ​ហើយ​បាន​ផ្ទេរ​ជនជាប់​ចោទ​ខាងលើ​មក​ឃុំ​ខ្លូន​នៅ​ពន្ធនាគា​ខេត្ត​រត​នគី​រី​ក្នុង​ឆ្នាំ​២០១៦ ​ហើយ​ជនជាប់ចោទ​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​អោយ​ជាប់ពន្ធនាគារ​ចំនួន​30​ឆ្នាំ​ពីបទ​ជួញដូ​គ្រឿងញៀន​។​

ប្រធាន​ពន្ធនាគារ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ ក្រោយពី​ខាង​អយ្យការ​សាលាដំបូង​ខេត្ត​មន្ដ្រីប៉ូលិស​ជំនាញ​និង​មន្ត្រី​ពេទ្យ​ចូល​រូ​ម​ធ្វើការ​ត្រូតពិនិត្យ​សាកសព​រួច​ឃើញថា​ សាកសព​នោះបាន​ស្លាប់​ដោយសា​ចង ក​សម្លាប់​ខ្លួនឯង​ពិត​ម៉ែន​គឺ​ពុំមែន​គេ​ធ្វើឃាត​ឡើង​។ ​រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ដឹក​សព​ទៅ​ប្រទេស​វៀតណាម​ធ្វើបុណ្យ​តាម​ព្រ​ពៃ​ណី​។

ប្រភព​ដោយឡែក​បាន​រិះគន់​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​ថា ​ករណី​ខាងលើ​គឺប្រធាន​ពន្ធនាគារ​មានការ​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​គេ​នាំយក​ខ្សែ​អ​ង្ត្រឹ​ង​ចូលក្នុង​បន្ទប់​ឃុំឃាំង ​ធ្វើ​ឲ្យ​អ្នកទោស​ងាយស្រួល​នឹងធ្វើ​អត្ដ​ឃាត​សម្លាប់ខ្លួន​៕​B