ក្នុង​យន្តហោះ​ឯកជន Boeing 747 ប្រណីត​ដូច “​វាំង​លើ​មេឃ​” តម្លៃ ២០០ លាន​ដុល្លារ​

345
ចែករម្លែក

​បំភ្លេចចោល​ទៅ “​កន្លែង​ស្នាក់នៅ​លំដាប់​ខ្ពស់​” របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី បំភ្លេច​ចោ​ទៅ “​កាប៊ីន​ឯកជន​លំដាប់​កំពូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉េត មធ្យោបាយ​ចុងក្រោយបង្អស់​ដើម្បី​ចេញពី A ទៅ B គឺ​ជិះ​នៅលើ​យន្តហោះ Boeing 747 “​ឯកជន​” ដែលមាន​តម្លៃ ២០០ លាន​ដុល្លារ​។​

​អ្នកធ្វើ​វីដេអូ​យូ​ធូប​អំពី​អាកាសចរណ៍ ឈ្មោះ សាម ឃុ​យ ត្រូវបាន​អញ្ជើញ​ឱ្យធ្វើជា​អ្នកដំណើរ​តែ​ម្នាក់​គត់​នៅលើ​យន្តហោះ Boeing 747 ដែល​ពីមុន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​រាជវង្ស​កាតា ហើយ​គាត់​បាន​ពណ៌នា​ដំណើរ​នេះ​ថា​ជា “​ការហោះហើរ​ដ៏​អស្ចារ្យ​បំផុត​របស់គាត់​ប្រចាំឆ្នាំ ២០១៩”​។​

​ហើយ​កុំ​ឆ្ងល់​អី ព្រោះ​យន្តហោះ​ឈ្មោះ Jumbo “​តុបតែង​សម្រាប់​ប្រមុខរដ្ឋ​នេះ​” គឺមាន​ម៉ូត​រចនា​ហួស​ពី​ការ​ស្មាន​។ លក្ខណៈពិសេស​ដ៏​ប្រណីត​ទាក់ភ្នែក​របស់​យន្តហោះ​នេះ​រួមមាន​បន្ទប់​គេង​ធំ​មួយ​ដែលមាន​គ្រែ​ពីរ​និង​បន្ទប់​ប្រភេទ Suit មួយទៀត​ផងដែរ ព្រមជាមួយ​បន្ទប់​សន្និសីទ​ដែលមាន​កៅអី​ដូច​បល្ល័ង្ក​។​

​លោក​ឃុ​យ​បាន​ឡើង​ជិះ​យន្តហោះ​នេះ​នៅ​ទីក្រុង​ហា​មី​ល​តុ​ន ប្រទេស​កាណាដា ឆ្ពោះទៅ​ទីក្រុង​ម៉ា​រ៉ា​ណា រដ្ឋ​អា​រី​ហ្សូ​ណា ដែល​ត្រូវ​ជិះ​ប្រមាណ ៤ ម៉ោង ហើយ​វា​នឹងត្រូវ​ត្រួតពិនិត្យ​មើលថែទាំ​នៅ​ទីនោះ​។​

​លោក​ឃុ​យ​គឺជា​អ្នកធ្វើ​វីដេអូ​យូ​ធូប​ដ៏​ល្បី​មួយរូប ដែល​ចូលចិត្ត​បង្ហាញ​ឱ្យ​អ្នកមើល​របស់គាត់​រំភើប​ចិត្ត​ជាមួយ​យន្ដហោះ​តាមរយៈ​វីដេអូ​ដំណើរ​កម្សាន្ត​របស់គាត់ ដែល​បង្ហោះ​ចូល​វេ​ប​សាយ​វីដេអូ​មួយ​នេះ​៕ ដោយ៖ កញ្ញាដាលីស