អ្នកនយោបាយ​ស្រី​តៃវ៉ាន់​ពីរ​នាក់ ទះកំផ្លៀង​គ្នា និង​ព្យាយាម​តាម​ច្របាច់ក​គ្នា ផ្អើល​ពេញ​អគារ​សភាជាតិ

859
ចែករម្លែក

សមាជិកសភា​ស្រី​តៃវ៉ាន់​ពីរ​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ កក្កដា​បាន​ទះកំផ្លៀង​គ្នា​ហើយ​ព្យាយាម​តាម​ច្របាច់ក​គ្នា​អំឡុង​ការប្រតាយប្រតប់​មួយ​ក្នុង​សភាជាតិ​នៃ​កោះ​មួយ​នេះ ដោយសារ​រដ្ឋាភិបាលរ​បស់​លោកស្រី​ប្រធានាធិបតី សៃ អ៊ីង​វេន ចាប់ផ្ដើម​កំណែទម្រង់​ដ៏​ចម្រូងចម្រាស់​។​

សមាជិកសភា​ស្រី​មកពី​បក្សប្រឆាំង​ទាំងពីរ​រូបនេះ​បាន​វាយតប់​គ្នា​ខណៈ​សមាជិក​ជាច្រើន​ទៀត​បាន​ចូលធ្វើ​អន្តរាគមន៍​អំឡុង​ការពិនិត្យ​ឡើងវិញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​មួយ​។​

​បក្សប្រឆាំង គូ​មីង​តាំង បាន​ប្រឆាំង​ទៅនឹង​គម្រោង​នេះ ដោយ​និយាយថា វា​ផ្ដល់​ផលប្រយោជន៍​ដល់ទី​ក្រុង​និង​ជនបទ​ដែល​ស្មោះស្ម័គ្រ​នឹង​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់លោក​ស្រី​សៃ ហើយ​ថា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​ទទួលបាន​ការគាំទ្រ​ចំពោះ​បក្ស មុន​ការបោះឆ្នោត​ថ្នាក់​តំបន់​នៅ​ឆ្នាំក្រោយ​ចូលមក​ដល់​។​

​គម្រោង​នោះ​រួមបញ្ចូល ផ្លូវ​រថភ្លើង​មាន​ភ្លើង​បំភ្លឺ វិធានការ​គ្រប់គ្រង​គ្រោះទឹកជំនន់ និង​រោងចក្រ​ថាមពលបៃតង​។ បក្សប្រឆាំង​ក៏បាន​ចោទសួរ​ថា​តើ​តម្លៃ​គម្រោង​ចំនួន ៤២០ ពាន់​លាន​ដុល្លារ​តៃវ៉ាន់ (១៣,៨៤ ពាន់​លាន​ដុល្លារ​អាមេរិក​) ពិត​ជាមាន​ផលប្រយោជន៍​ឬ​យ៉ាងណា​។​

ការប្រជុំ​សភា តស៊ូ​មតិ​អំពី​កំណែទម្រង់​នេះ ត្រូវបាន​ផ្អាក​បន្ទាប់ពី​ការប្រតាយប្រតប់​នេះ ដោយសារ​សមាជិក​បក្ស​គូ​មីង​តាំង​ប្រទូសរ៉ាយ​ពេញ​សភា​។ ការពិនិត្យ​ឡើងវិញ​គ​ម្រោ​ង​នេះ​បាន​បន្ត​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផងដែរ​៕ ​ដោយ ៖កញ្ញាដាលីស

សមាជិកសភា​មកពី​បក្ស​គូ​មី​តាំង ទះកំផ្លៀង​គ្នា​ក្នុង​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍