អ្នកនាង​កា​តុ ខ្សឹប​ថា មាន​របស់​ថ្មី ជូន​ទស្សនិកជន នៅ​ដើមឆ្នាំ​២០១៩

526
ចែករម្លែក
  • 12
    Shares

​ភ្នំពេញ​៖ តារា​កំប្លែង អ្នកនាង​កា​តុ នា​ដើមឆ្នាំ​២០១៩ នេះ កំពុងតែ​ធ្វើឱ្យ​ទស្សនិកជន កោតសរសើរ មិនតិច​ទេ ក្រោយ​ពេលដែល​នាង នឹង​បង្ហាញ​ឈុត​ឆាក សំខាន់​បន្ថែមទៀត ខណៈដែល​អ្នកនាង បាន​ក្លាយជា​អ្នក​ផលិតកម្ម​វិធី «​ឆ្ងាញ់​ទេ​» របស់​ស្ថានីយ៍ទូរទស្សន៍​ថោ​ន បាន​ជោគជ័យ​ខ្លាំង នៅក្នុង​ឆ្នាំ​ចាស់​។

​មិន​ត្រឹមតែ​ជា អ្នកដឹកនាំ​កម្មវិធី «​ឆ្ងាញ់​ទេ​» ទទួលបាន​ការគាំទ្រ យ៉ាង​ពេញទំហឹង ពី​អ្នកគាំទ្រ គេ​ក៏​សង្កេតឃើញថា តារា​កំប្លែង​វិវឌ្ឍន៍​ខ្លួន ទៅជា​អ្នកសរសេរ និង​និពន្ធ​រឿង​បានល្អ ក្នុង​សាច់រឿង ក្នុង​ឃ្លី​ប​វីដេអូ «​ឆ្ងាញ់​ទេ​» ដែល​ធ្វើឱ្យ​អ្នកទស្សនា បាន​ជក់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ជាពិសេស គឺ​ឃ្លី​ប​វីដេអូ​មួយ ដែល​ដកស្រង់ ពី​ជីវិត​ពិត​របស់ កុមារា ធឿន បុរី ដែល​ល្បី​ពេញ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក និង​សរសើរ​មិន​ដាច់​ពី​មាត់ ពី​ទឹកដម​សំលេង របស់​ប្អូន​តែម្តង​។ ដោយសារតែ​ភាពល្បីល្បាញ ពី​សំលេង​ពិ​រោះ​ហើយ សាច់រឿង ស្តីពី​ជីវិត​ពិត​របស់ កុមារា​រូបនេះ ក៏ត្រូវ​បាន អ្នកដឹកនាំ អ្នកនាង កា​តុ បាន​ច្នៃ​ចេញ​ជា​សាច់រឿង សម្រាប់​ថត​ក្នុង​កម្មវិធី «​ឆ្ងាញ់​ទេ​» ដែល​ធ្វើឱ្យ​កើន​អ្នក​ចុច​មើល តាម​អន​ឡាញ រាប់លាន​ដង ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។

​អ្នកនាង​ថា នេះ​ជា​ជោគជ័យ​ថ្មី​មួយ​បន្ថែមទៀត ក្រៅពី​អាជីព​កំប្លែង អ្នកនាង បាន​រួមដៃគ្នា ផលិតកម្ម​វិធី​មួយ​នេះ ដែលជា​ការផ្តល់​ឱកាស​ពី​លោក ថៅកែ របស់​ទូរទស្សន៍​ថោ​ន ដែល​ជឿទុកចិត្ត​អ្នកនាង ផ្តល់​ការងារ​ជាពិសេស​ឱកាស​ក្លាយខ្លួន ជា​អ្នកដឹកនាំ​កម្មវិធី «​ឆ្ងាញ់​ទេ​» រហូត​បាន​ជោគជ័យ ដល់​សព្វថ្ងៃ​។

​សម្រាប់​ដើមឆ្នាំ ២០១៩ នេះ តារា​កំប្លែង​មាត់ដាច កា​តុ បាន​លួចខ្សឹប​ប្រាប់ថា អ្នកនាង និង​ឈុត​ឆាក​ប្លែកៗ ពី​ឆ្នាំ​ចាស់​យ៉ាងច្រើន ពោលគឺ​មានការ​ផ្លាស់ប្តូ​រ​ទម្រង់ នាង​ថា «​ឆ្នាំ​ថ្មី គឺមាន version ថ្មី សម្រាប់​បងប្អូន ដែល​ទន្ទឹងរង់ចាំ ដូច្នេះ​ខ្ញុំ និង​ស្វាមី ពិតជា​ព្យាយាម​ខិតខំ​រិះរក​អ្វី ដែល​ថ្មីៗ ប្លែក​ចម្លែក​អារម្មណ៍ យកមក​ជូន​បងប្អូន មិនឱ្យ​ទាស់ចិត្ត​ទេ​»៕