អ្នកនាង ខៀវ សាន​សា​ណា ប្អូនស្រី​របស់​សព​លោក​ខៀវ កូ​ណែ​ល ស្នើសុំ​មហាជន​កុំអាល​វាយតម្លៃ ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សិន​ ​

1193
ចែករម្លែក
  • 33
    Shares

(​ភ្នំពេញ​) ៖ ក្រោយពី​មានការ​ចុះផ្សាយ​នៅតាម​បណ្ដា​សារព័ត៌មាន​ស្ទើរតែ​ទាំងអស់​និង​ចែកចាយ​យ៉ាងច្រើន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​លោក ខៀវ កូ​ណែ​ល បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួន និង​បាញ់​ខ្លួនឯង​ដោយសារ​ប្រចណ្ឌ​នោះ​, អ្នកនាង ខៀវ សាន​សា​ណា ប្អូនស្រី​បង្កើត​របស់​សព បាន​សរសេរ​សារ​សុំ​អង្វរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន កុំអាល​សន្និដ្ឋាន​ពី​ហេតុផល​ការ​នៃ​ស្លាប់​របស់​បងប្រុស​នាង ខណៈ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​។


​ ​
​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា​នេះ អ្នកនាង ខៀវ សាន​សា​ណា​បាន​លើកឡើងថា​“​អ្វីដែល​ខ្ញុំ​ចង់បាន​តែមួយ​​គត់​នៅពេលនេះ គឺ​សូម​អង្វរ​ដល់​បណ្តា​សារព័ត៌​មាន​ទាំងអស់ សូម​បញ្ឈប់​នូវ​ការសរសេរ​សន្និដ្ឋាន​អំពី​ហេតុការណ៍​នេះ​ដោយ​គ្មាន​ភស្តុតាង​​ច្បាស់លាស់ ហើយ​សុំ​ទុកពេល​ឲ្យ​សមត្ថកិច្ច​បំពេញ​តួនាទី​របស់គេ ដើម្បី​ស៊ើប​សង្កេត​ឲ្យ​បាន​ច្បាស់​ជាមុនសិន​។​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​យោគយល់​នេះ ហើយ​ចូលរួម​ជាមួយ​ខ្ញុំ ដើម្បី​ឲ្យ​ព្រលឹង​បងប្រុស​របស់ខ្ញុំ​បាន​ទៅកាន់​សុគតិភព​។ ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំងណាស់​។ ខ្ញុំ​មិនដឹងថា ត្រូវ​កាត់ចិត្ត​យ៉ាងម៉េច​ទេ​។ សូម​បង​សម្លាញ់​បាន​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លាងឃ្លាត​ឡើយ​”​។​
​ ​
​គួររំលឹកថា នៅ​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​ប្តី​ប្រពន្ធ​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ផ្ទះ​តែម្តង ស្ថិតនៅក្នុង​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ហើយ​សារព័ត៌មាន​ស្ទើរ​ទាំងអស់​នាំគ្នា​ចុះផ្សាយ​ថា​ប្តី​បាញ់សម្លាប់​ប្រពន្ធ​និង​ខ្លួនឯង​តាម​ក្រោយ​ដោយសារតែ​រឿង​ប្រ​​ចណ្ឌ​។
​ ​
​នៅ​ព្រឹក​នេះ ក៏មាន​សេចក្តីរាយការណ៍​មក​ថា លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​បើក​ការស៊ើបអង្កេត ដើម្បី​រក​ឲ្យ​ឃើញ​ហេតុផល​ពិតប្រាកដ​នៅ​ពីក្រោយ​ការស្លាប់​របស់ លោក ខៀវ កូ​ណែ​ល​ដេ​ល​ត្រូវជា​ជំនួយការ​របស់លោក និង​ភរិយា​របស់លោក ដែល​ទើប​ការ​ហើយ​ថ្មីថ្មោង​។​
​ ​
​បុរស​ដែល​ត្រូវ​បាញ់សម្លាប់​នេះ គឺជា​បងប្រុស​បង្កើតរ​បស់​ពិធី​ការិនី ខៀវ សាន​សា​ណា និង​ត្រូវជា​កូនបង្កើត​របស់ លោក ខៀវ កូ​ឡា អ្នកសារព័ត៌មាន​ជើងចាស់ នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ដែលមាន​ទីតាំង​ស្ថិតនៅ​​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក្បែរ​បុរី​៩៩៩​។ ​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ប្តី​ឈ្មោះ​ខៀវ កូ​ណែ​ល និង​ប្រពន្ធ​ឈ្មោះ យេ​ង លក្ខិណា​។ ខៀវ កូ​ណែ​ល គឺជា​កូនប្រុស​តែ​ម្នាក់​គត់​របស់ លោក ខៀវ កូ​ឡា​និង​មាន​តួនាទី​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ​ជំនួយការ​ផ្ទាល់​នាយ​​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
​ ​
​ប្តី​ប្រពន្ធ​ដែល​បាញ់សម្លាប់​គ្នា​នេះ ទើបតែ​រៀបការ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ ពោលគឺ​បានរស់នៅ​ជាមួយគ្នា​ជិត​៤​ខែ ហើយ​។ អ្នក​ទាំងពីរ​ធ្លាប់​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍ និង​លែងលះ ព្រមទាំង​មានកូន​រៀងៗ​ខ្លួន មុននឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​៕​ដោយ​៖​វិបុល​/sn