អ្នកនាង សូ ដា​នី​តា នៅ​សុខៗ​មក​ធ្វើជា​អ្នក​រើស​សំរាម​ជាមួយ​កម្មករ​

173
ចែករម្លែក

ភ្នំពេញៈ តារា​សម្តែង​ល្បីឈ្មោះ​ អ្នកនាង​សូ​ ដា​នី​តា​ នៅ​សុខៗ​ស្រាប់តែ​មក​ធ្វើជា​អ្នក​រើស​សំរាម​ជាមួយ​កម្មករ​ស៊ិន​ទ្រី​រយៈពេល​ពេញមួយថ្ងៃ​ដោយ​មិន​រើសអើង​បែរជា​គិតថា​ល្អ​និង​អាណិត​ទៅវិញ​។ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩ តារា​សម្ដែង​ស្រី ក៏ដូចជា​ពិធី​ការិនី​ អ្នកនាង សូ ដា​នី​តា បានឃើញ​បង្ហាញខ្លួន​មក​ធ្វើជា​កម្មការិនី​ប្រមូល​សំរាម​មួយថ្ងៃ ដើម្បី​ចង់ដឹង​ពី​ទុក្ខលំបាក​របស់បុគ្គលិក​ប្រមូល​សំរាម​ស៊ិន​ទ្រី​។ ធ្វើឱ្យ​អ្នកលេង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើនចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​មហាជន ​និង​ជាពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុក​បានភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត​នៃ​វត្តមាន​របស់​តារា​ស្រី សូ ដា​នី​តា រូបនេះ ពិតជា​បានធ្វើ​តាម​សន្យា ដោយ​សុខចិត្ត​ចំណាយពេល​របស់ខ្លួនចូលរួម​ប្រមូល​សំរាម​ជាមួយ​កម្មករ​ប្រមូល​សំរាម ជាច្រើន​នាក់​ផ្សេងទៀត​។

​លោក តាំង គីម​សួ ដែលជា​អ្នក​បាន​បង្ហោះ​វីដេអូ​អ្នកនាង សូ ដា​នី​តា រើស​សំរាម​នោះ បាន​រៀបរាប់ថា “​ហេតុអ្វី​បានជា​នាង​ត្រូវ​ក្រោក​ពី​ព្រឹក​ ដែល​គ្រប់គ្នា​កំពុងតែ​គេង​លក់​យ៉ាង​ស្រួល ​ដើម្បី​ដើរ​សម្អាត​សំរាម​ជុំវិញ​ទីក្រុង​បែបនេះ​? នេះ​មិនមែនជា​រឿង​ងាយស្រួល​ទេ ហើយក៏​មិន​ងាយ​មាន​នរណាៗ​ក៏​អាច​ធ្វើបាន​ដូច​គាត់​ទេ​។

មូល​ហេតុដែល​ពួកយើង​ធ្វើ​នេះ​ គឺ​ចង់​ឈ្វេងយល់​អំពី​ការលំបាក​របស់​បងប្អូន​ដែល​កំពុងតែ​បំពេញ​កិច្ចការ​មួយ​ដែល​គ្រប់គ្នាខ្ពើម​រអា​ ហើយ​ធ្វើ​ការចែក​បង្ហាញជូន​ពុក​ម៉ែ​បងប្អូន​ឲ្យ​បាន​ទស្សនា​ និងធ្វើ​ការពិចារណា​ម្តងទៀត​អំពី​ការ​ទុកដាក់សំរាម ហើយ​សូម​ឈប់​បន្ត​រើសអើង​ពួកគាត់​ទៀត​។

​អរគុណ​ប្អូនស្រី ​SoDanita​ សម្រាប់​ពេលវេលា​ដ៏​មានតម្លៃ​នេះ​ ​ប្អូនស្រី​ពិតជា​សិល្បការិ​នី​ដ៏​គំរូ​”​។​តារា​ស្រី​រូបនេះ​នៅបានបញ្ជាក់ថា “​បងប្អូន​មើល​វីដេអូ​ឃ្លី​ប​មួយ​នេះ​​​ នឹង​យល់​កាន់តែ​យល់​ពីជីវិត​ពួកគាត់ ។​ចា​ស​ អរគុណ សូម​បងប្អូន​ជួយ​ដាក់ សំរាម​ឲ្យ​ស្រួលបួល ងាយ​នឹង​ពួកគាត់​ប្រមូល​ទៅ​បោះចោល​”៕ ដោយៈ បូ​រិ​ន​/Ha