អ្នកនាំពាក្យៈ​ការបិទផ្លូវ​ចរចា​គឺជា​ការខាតបង់​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់

1045
ចែករម្លែក
  • 15
    Shares

ដោយៈ​វិបុល​/​ភ្នំពេញៈ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ថា​ចរចា​តាម​វប្ប​ធ៌​ម​សន្ទនា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ព្យាយាម​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​ដែល​បង្កឡើង​ដោយ​អតីត​បក្សប្រឆាំង​។​ក៏ប៉ុន្តែ​ការព្យាយាម​ម្តង​ហើយ​ម្តងទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​អតីត​បក្សប្រឆាំង​បំផ្លាញ​ទាំងស្រុង ។​

លោកសុខឥសាន

លោក​សុខ​ឥសាន​បានបញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូវ​និក​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​នេះ​ដោយ​បន្តថា ប៉ុន្តែ ដល់​ពេល​ទឹក​ដល់​ច្រមុះ​ទៅហើយ អ្វីៗ​ត្រូវ​អស់ពី​ខ្លួន​ទៅហើយ អស់ទាំង​ជីវិតនយោ បាយ អស់ទាំង​ផ្លូវ​ដើរ បែរជា​ងាក​មក​ចង់​សុំ​ចរចា ដើម្បី​ឲ្យ​មាន​ដង្ហើម​ឡើងវិញ ក្រោយ​ដែល​បាន​ដើរទៅ​លុតក្រាប​បរទេស​ឲ្យ​ជួយ ។ ។​
លោក​បន្តថា​ដូច្នេះ ការបិទផ្លូវ​ចរចា​ជាមួយ​ពួក​ឧទ្ទាម​ក្រៅច្បាប់ គឺជា​ការត្រឹមត្រូវ ។ ពួក​ឧទ្ទាម​ក្រៅច្បាប់​គ្មាន​តម្លៃ​អ្វី​ទាល់តែសោះ​ចង់​លូន​មកសុំ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ ។

លោក​បន្ថែមថា​ការបិទផ្លូវ​ចរចា​នេះ មិនមែនជា​ការខាតបង់​ប្រយោជន៍​ជាតិ​នោះទេតែ​គឺជា​ ការខាតបង់​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​តែប៉ុណ្ណោះ​ដើម​ម្បី​ឲ្យ​សម​មុខ​ពួកវា​ដែល​តែងតែ​ឃុបឃិត​ជាមួយ​បរទេស បំផ្លាញ​ជាតិ​ឯង ។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២១​ខែមីនា​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងជំនួប​ជាមួយ​កម្មករ​កម្មការិនី​បានបញ្ជាក់​ច្បាស់​ថា មិនមាន​ការចរចា​ជាមួយ​ក្រុម​ឧទ្ទាម​នេះឡើយ​៕MN​