អ្នកនាំពាក្យ​ក្រសួងការបរទេសៈ មាន​ប្រទេស​ជាច្រើន​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា​

679
ចែករម្លែក

ដោយ :  មុនី​រ័ត្ន​/ភ្នំពេញ : លោក​ កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់​ក្រុមអ្នក កាសែត​នៅ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា នេះ​ឲ្យ​ដឹងថា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បា​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​សិង្ហ​បុរី គឺ​ជប៉ុន​ចង់​បន្ត​ឃើញ​កម្ពុជា​មានការ​រីកចម្រើន និង​ត្រៀមខ្លួន​និង​ជម្រុញ​ឲ្យ​កម្ពុជា​បន្ត​ការអនុវត្ត​របស់ខ្លួន​បន្តទៅទៀត​។​

លោក​ កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា (រូបថត : សុភាព)

​អ្នកនាំពាក្យ​បាន​បន្តថា នៅក្នុង​ជំនួប​នោះ ក៏បាន​ពិភាក្សា​ផងដែរ​អំពី​សន្លឹកឆ្នោត​ដែល​អសុពល​ភាព ដោយ​លោក​ទេស​រដ្ឋ​ម​មន្ត្រី បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ថា នេះ​គឺជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចេញទៅ​បោះឆ្នោត ហើយ​ពេលនេះ ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​បំណងប្រាថ្នា​របស់ខ្លួន​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ មាន​ប្រទេស​ជាច្រើន​បាន​អបអរសាទរ​មានដូចជា ប្រទេស​ចិន ឥណ្ឌា រុស្ស៊ី ទី​ម័​រ​ឡេស​ខាងកើត ស្រីលង្ការ វៀតណាម ឡាវ ហ្វីលីពីន ថៃ​…​។ ហើយ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី ក៏​មិនមាន​ការសម្តែង​នូវ​ការរិះគន់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នោះទេ​ ៕B