អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បកស្រាយ​អំពី​ការដាក់បញ្ចូល “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ក្នុង​លក្ខន្តិកៈ​គណ​បក្សកុម្មុយនិស្ត​ចិន​

204

​នៅ​ថ្ងៃទី ២៦ ខែតុលា លោក ឌី សួង អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស ចិន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​១៩ បានអនុម័ត​សេចក្តីសម្រេច​អំពី​“​ការធ្វើ វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស កុ​ម្មុយ​-​និ​ស្ត​ចិន​”​ដែល​នឹងដាក់​បញ្ចូល គំនិត​ផ្តួច​ផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ទៅក្នុង​លក្ខន្តិកៈ​គណបក្ស កុ​ម្មុយ​និ​ស្ត​ចិន ។ នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​សេចក្តី​ប្តេជ្ញា ចិត្ត និង​ជំនឿ​ចិត្ត​របស់​ប្រទេស​ចិន​ពោល គឺ ក្រោម​ការដឹកនាំ​ពី​គណ​បក្សកុម្មុយនិស្ត​ចិន​ប្រទេស​ចិន​នឹង​យកចិត្តទុកដាក់ កម្រិត​ខ្ពស់​ចំពោះ​ការស្ថាបនា “​ខ្សែក្រវាត់ មួយ​និង​ផ្លូវ​មួយ​” និង​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់ នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​តាម បណ្តោយ​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ។​
​ ​
​លោក​មានប្រសាសន៍ថា ការ ដាក់បញ្ចូល​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់ មួយ និង​ផ្លូវ​មួយ​”​ទៅក្នុង​លក្ខន្តិកៈ គណ​បក្សកុម្មុយនិស្ត​ចិន​ប្រាកដជា​នឹង អាច​ចង្អុល​ទិសដៅ និង​ចាក់​បញ្ចូល កម្លាំងចលករ​ថ្មី​សម្រាប់​ឱ្យ​យើង​រួមគ្នា ជាមួយ​ភាគី​នានា​ដើម្បី​កសាង “​ខ្សែ ក្រវាត់​មួយ និង​ផ្លូវ​មួយ​” ជំរុញ​ការ បង្កើត​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី និង​រួមគ្នា​ស្ថាបនា​សហគមន៍​រួម​វាសនា មនុស្សជាតិ​ក្នុង​យុគសម័យ​ថ្មី​នេះ ៕ ដោយ យ៉ាន ជឺ​មីន (​ទីភ្នាក់ងារ ព័ត៌មាន​ស៊ីន​ហួ​ចិន​)​