អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប្រតិកម្ម​ចំពោះ​ការផ្សាយ​បំផ្លើស​របស់​វិទ្យុ​អាស៊ីសេរី​

1057
ចែករម្លែក
  • 148
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិត​ចំហ​មួយច្បាប់ ផ្ញើជូន​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ​
​ទាក់ទង​ការផ្សាយ​ព័ត៌មាន​បំផ្លើសការពិត​ក្នុង​ចេតនា​ញុះញង់​។​

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ (រូបថតៈ មុនីរ័ត្ន)

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ច្រានចោល​ទាំងស្រុង ចំពោះ​អត្ថបទ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​២១ ខែមេសា ក្រោម​ចំណងជើង​ថា “​មន្ត្រី​ក្រសួងមហាផ្ទៃ​ថា ការចាប់ខ្លួន​មន្ត្រី​បក្សប្រឆាំង​ពី​ក្រៅប្រទេស​នាំ​ឲ្យ​បែកបាក់​ជាតិ​” គឺ​បានធ្វើ​ឲ្យ​សាធារណៈមតិ​មានការ​ភាន់ច្រឡំ ហើយ​សូម​ទាត់ចោល​ទាំងស្រុង​នូវ​អត្ថបទ​ចុះផ្សាយ និង​ការធ្វើ​អត្ថាធិប្បាយ​បំផ្លើស ក្នុង​ចេតនា​ញុះញង់​។​

​លិខិត​ចំហ​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ផ្ញើជូន​វិទ្យុ​អាស៊ីសេរី មាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

១. ការចុះផ្សាយ និង​ការធ្វើ​បទ​អត្ថាធិប្បាយ​របស់​វិទ្យុ​អាស៊ីសេរី គឺជា​វិជ្ជាជីវៈ​កាត់ត​យ៉ាង​ថោកទាប​ជាទីបំផុត ដែល​មានបំណង​ធ្វើឱ្យ​ខូច​កិត្តិយស និង​ធ្វើឱ្យ​សាធារណមតិ មានការ​ភាន់ច្រឡំ​។
២. អ្វីដែល​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានលើកឡើង គឺ​ដើម្បី​ប្រៀនប្រដៅ​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ឱ្យមាន​មនសិការ​ស្នេហា​ជាតិ និង​កុំ​ចេះតែធ្វើ​ការងារ​បម្រើ​បរទេស ហើយ​បំផ្លាញ​ជាតិ​សាសន៍​ខ្លួនឯង​។​
៣. ការផ្សព្វផ្សាយ​ជាច្រើនលើក​ច្រំ​ដែលៗ​របស់​វិទ្យុ​អាស៊ីសេរី កាន់តែ​បង្ហាញឱ្យឃើញ​រឹតតែ​ច្បាស់​ថា វិទ្យុ​អាស៊ីសេរី គឺជា​វិទ្យុ​ដែលមាន​គោលការណ៍​មិន​អព្យាក្រឹត និង​មិន​ឯករាជ្យ ហើយ​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ធ្វើឱ្យ​សង្គមជាតិ​មានការ​បែកបាក់ និង​ធ្លាក់​ក្នុង​ភាពវឹកវរ
​និង​ទី​៤. ការចុះផ្សាយ និង​ការអត្ថាធិប្បាយ​របស់​វិទ្យុ​អាស៊ីសេរី គឺជា​រឿង​គួរឱ្យ​អស់សំណើច និង​ស្តែង​ឱ្យឃើញ​នូវ​ចរិត​ល្ងង់ខ្លៅ​របស់​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី ដែល​យល់ច្រឡំ​ថា «​គេ​ហុច​ដំបង ខ្លួន​យល់ថា​គេ​សំឡុត​» និង «​គេ​ឱ្យ​លាមក ខ្លួន​យល់ថា​ជា​ផ្កា​» ទៅវិញ ដែល​ចរិត​បែបនេះ​វិទ្យុ​អាស៊ីសេរី​ធ្លាប់​បានធ្វើ​រាប់មិនអស់​រួចមកហើយ​៕ ល​