អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បំភ្លឺ​រឿងគ្រួសារនិយមនៅអគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​

673
ចែករម្លែក
  • 980
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១​ខែមីនា​នេះ​ក្រសួងមហាផ្ទៃ​បាន​សេចក្តីប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​មន្ត្រីជាន់ខ្ពស់​មួយរូប​ដែល​រង​ការ​រិះគន់ថា មាន​សុទ្ធតែ​សាច់ញាតិ​របស់ខ្លួន​នៅក្នុង​កន្លែងធ្វើការ​។​

នាយឧត្តមសេនីយ៍ខៀវសុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​ក្រោយពី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់ តាម​ប្រព័ន្ធ​ព័ត៌មាន​បណ្ដាញ​សង្គម​អំពី​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការចាត់តាំង​ក្រុមគ្រួសារ​សាច់ញាតិ​នាយ ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា ឲ្យ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើការ​បញ្ជាក់ជូន​សាធារណជន​ជ្រាបថា ក្រសួងមហាផ្ទៃ​បាន​ចាត់​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ករណីនេះ​យ៉ាង​ល្អិតល្អន់​និង​បាន​រកឃើញថា​ក្នុងចំណោម​មន្ត្រី​នគរបាលជាតិ​ចំនួន​១១​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ខាងលើ​មាន ៦ នាក់​ជា​សាច់ញាតិ​នា​យឧត្តមសេនីយ៍​ធឹម​សុផា​ក្នុងនោះ​មាន​៤​នាក់​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​។​

ផ្អែក​តាម​លទ្ធផល​នៃ​ការត្រួតពិនិត្យ​នេះ​ក្រសួងមហាផ្ទៃ​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​ពីរ​នាក់​ក្នុងចំណោម​៤​នាក់​នោះ ហើយ​ចេញទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេង​។​ដោយឡែក​ចំពោះ​សាច់ញាតិ​ជា​មន្ត្រី​នគរបាលជាតិ​២​នាក់​ដែល​បន្ត​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ស្របតាម​បទ​ប្បញ្ញត្តិ​ឬ​លក្ខន្តិកៈ​ជា​ធរមាន​៕​សរន​

#