អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ថា នឹង​គ្មាន​បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត​២០១៨​ឡើយ​

1531
ចែករម្លែក

(​ភ្នំពេញ​) ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​បាន​អះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ក្រសួង​នឹង​ចេញ​លិខិត​តប​ទៅកាន់​អង្គការ​សង្គម​ស៊ីវិល​ដែល​ចង់​ស្នើ​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​តាមដាន​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខនេះ​ជា​ផ្លូវការ ដោយ​នឹងមិន​អនុញ្ញាត​មាន​បន្ទប់​ស្ថានការណ៍​ឡើយ​។​


​ ​
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​ក្រសួង​បានទទួល​លិខិត​របស់​សង្គម​ស៊ីវិល​ដែល​ស្នើ​​បង្កើត​ឲ្យ​បន្ទប់​ស្ថានការណ៍ ហើយ​ក្រសួង​និង​ធ្វើលិខិត​ជា​ផ្លូវការ​តប​វិញ​ភាគច្រើន​មិន​អនុញ្ញាត​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​ទេ​។​
​ ​
​យ៉ាងណាក្ដី លោក​ខៀវ សុភ័គ បញ្ជាក់ថា លិខិតផ្លូវការ​ពី​ក្រសួង​មិនទាន់​ចេញ​នោះទេ តែ​សម្រាប់​គំនិត​របស់លោក​គឺ​លោក​មិន​យល់​​ស្របតាម​សំណើរ​សុំ​ចង់​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​តាមដាន​ស្ថានការណ៍​បោះឆ្នោត​ខាង​មុននេះ​ច្រើនជាង​។​
​ ​
​លោក ខៀវ សុភ័គ បាន​រៀបរាប់ថា​មូលហេតុ​ដែល​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​នោះ​ដោយសារតែ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​​ការបោះឆ្នោត​ច្រើ​លើក​មកហើយ ដោយ​គ្មាន​ផល​លំបាក​អ្វី​នោះទេ​។ ចំណែក​បន្ទប់​ស្ថានការណ៍ (​បណ្តុំ​អង្គការ​)​ទើបតែ​បង្កើត​តែប៉ុណ្ណោះ​៕​ដោយ​៖​វិបុល​/sn

ក្រុមបន្ទប់ស្ថានការណ៍សំរាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ដែលបង្កើតឡើងដោយគ្មានការអនុុញ្ញាត