អ្នកនាំពាក្យ​ចិន​៖ ក្រុមហ៊ុន​និង​វិនិយោគិន​បរទេស​នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​ទីផ្សារ​ចិន​

348
ចែករម្លែក

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង (Lu Kang )​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា​ថា​ក្រុមហ៊ុន​និង​អ្នកវិនិយោគទុន​បរទេស​នៅតែ​មាន​សុទិដ្ឋិនិយម​​អំពី​ទីផ្សារ​ចិន​ទោះបីជា​មាន​ការគំរាមកំហែង​ជា​បន្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​ក៏​ដោយ​។​

​ការ​ថ្លែង​កត់សម្គាល់​នេះ​បាន​កើតឡើង​នៅពេលដែល​លោក លូ កាំ​ង បាន​ឆ្លើយតប​នឹង​សំណួរ​មួយ​អំពី​ការអះអាង​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ដែលថា​​ការយកពន្ធ​លើ​ទំនិញ​របស់​ចិន​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ជាច្រើន​ផ្លាស់ប្តូរ​ការ​ផលិតផល​របស់​ពួកគេ ដោយ​ចេញ​ពី​ប្រទេស​ចិន ហើយ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោក លូ កាំ​ង បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា ចាប់​តាំងពី​ការចាប់ផ្តើម​ជម្លោះ​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​អស់​ពេល​ជាង​មួយ​ឆ្នាំ​មក​នោះ សហរដ្ឋអាមេរិក​បាន​ចេញផ្សាយ​​ព័ត៌មាន​ជាច្រើន​ទៅតាម​តំរូវការ​នយោបាយ ហើយ​ពេល​ខ្លះ​មិន​អើពើ​ថា​តើ​ព័ត៌មាន​នេះ​ស្រប​តាម​ការពិត​ឬ​យ៉ាងណា​នោះ​ទេ​។​

​លោក​បាន​និយាយថា “​ការរំលោភ​លើ​ច្បាប់​ពាណិជ្ជកម្ម​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​មាន​ការរំខាន​ដល់​ទីផ្សារ​អន្តរជាតិ ដោយ​រួមទាំង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ប៉ុន្តែ ​នៅ​ទី​បញ្ចប់​នោះ​សហគ្រាស​ណាមួយ​ក៏​ដោយ​នឹង​ធ្វើ​ការជ្រើសរើស​គោលនយោបាយ​អំពី​ការវិនិយោគ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ការវាយតម្លៃ​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៃ​ទស្សនវិស័យ​សេដ្ឋកិច្ច ” ។​

​លោក​បាន​បន្លែ​ម​ថា ” ជា​ការពិត​បើទោះបីជា​សហរដ្ឋ​អា​មេ​រិច​បាន​គំរាម​បង្កើន​ពន្ធ​លើ​ផលិតផល​របស់​ចិន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ក៏ដោយ​ក៏​ការចាប់អារម្មណ៍​​របស់​វិនិយោគិន​បរទេស​ក្នុង​ការវិនិយោគ​នៅក្នុង​ប្រទេស​ចិន​គឺ​នៅតែ​មាន​កម្រិត​ខ្ពស់ ហើយ​ពួកគេ​នៅតែ​មាន​សុទិដ្ឋិនិយម​អំពី​ទីផ្សារ​ប្រទេស​ចិន​។

​លោក​បាន​លើកឡើង​ពី​ការកើនឡើង​ថ្មីៗ​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​ចិន​ដោយ ក្រុមហ៊ុន Exxon Mobil ក្រុមហ៊ុន​Tesla ក្រុមហ៊ុន​BASF ក្រុមហ៊ុន​BMW​និង​ក្រុមហ៊ុន​ល្បី​​ថ្មីៗ​នៅលើ​ពិភពលោក មួយចំនួនទៀត ៕​ប្រែ​សម្រួល​៖​សុខា​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង