អ្នកនាំពាក្យ​នគរបាលជាតិ​ប្រាប់​ទៅ​លោក​សម រង្ស៊ី និង បក្ខពួក​

432
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​នេះ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា “​ក្នុងតួនាទី​ជា​ភ្នាក់ងារ​អនុវត្ត​ច្បាប់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​ស្របតាម​ច្បាប់​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដីកា​របស់​តុលាការ ក្នុងការ​ស្វែងរក​និង​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង បក្ខពួក យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​”​។​


​ការអះអាង​របស់​សម​ត្ថ​កិច្ច នាពេលនេះ គឺ ស្របពេល​ដែល​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ហើយ​តែងតែ​បន្ត​ការវាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជា​បន្តបន្ទាប់ ជាពិសេស​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​
អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានទទួល​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង បក្ខពួក ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ហើយ​បច្ចុប្បន្នកំពុង​គេចខ្លួន ។​សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​៖