អ្នកនាំពាក្យ​របស់​ប៉ាក​គី​អៅ​ច្រានចោល​ការអះអាង​របស់​អា​មៀរ ខាន់​ជុំវិញ​ការប្រកួត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​

300
ចែករម្លែក

​អ្នកនាំពាក្យ​របស់​មែន​នី ប៉ាក​គី​អៅ បាន​បដិសេធថា​មិនមាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​ឯកភាព​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អា​មៀរ ខាន់ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ខែវិច្ឆិកា​ខាងមុខ​នោះឡើយ​។​

​អា​មៀរ ខាន់​បាន​និយាយថា កុងត្រា​ប្រកួត​គ្នា​នៅ​ទីក្រុង​រី​យ៉ា​ត​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ត្រូវបាន “​ចុះហត្ថលេខា​រួចរាល់​” បន្ទាប់ពី​រូបគេ​បានទទួល​ជ័យជម្នះ​លើ​អ្នក​ប្រដាល់​អូស្ត្រាលី ប៊ី​ល​លី ឌី​ប នៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​របស់​ប៉ាក​គី​អៅ លោក ហ្វ្រេ​ត ស្ទើ​ន​បឺ​ក បាន​ប្រាប់ BBC Sport ថា “​មែន​នី​មិនបាន​ចុះ​កុងត្រា​ណាមួយ​នោះទេ​”​។ លោក​ស្ទើ​ន​បឺ​កបាន​បន្ថែមថា “​តាម​ដែល​ខ្ញុំ​ដឹងថា កិច្ចព្រមព្រៀង​នោះ​មិនទាន់​ទាំង​បាន​ពិភាក្សា​ផង​”​។​

​ការស្នើ​ប្រកួត​គ្នា​រវាង​ខាន់ និង​ប៉ាក​គី​អៅ​ចាប់ផ្តើម​កើតមានឡើង​តាំងពី​ឆ្នាំ ២០១៧ ហើយ​អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ ៤០ ឆ្នាំ​រូបនេះ​នឹងត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាម៉េរិក​ឈ្មោះ ខេ​ត ត្សឺ​ម៉ាន់ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​នៅ​ថ្ងៃ​សៅរ៍​ទី​២០​កក្កដា ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​ទី​២១​នៅ​កម្ពុជា​៕ ដោយ៖ កញ្ញាដាលីស

អ្នកនាំពាក្យ​របស់​ប៉ាក​គី​អៅ​ថា​ពុំមាន​កិច្ចព្រមព្រៀង​ប្រកួត​ជាមួយ​អា​មៀរ​ខាន់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នោះទេ