អ្នកនាំពាក្យ​!​ពលរដ្ឋ​ជិត​៩០​ភាគរយ​យល់ព្រម​បញ្ឈប់​ការ​ក្រាលកន្ទេល​ចង​អង្រឹង​ជុំវិញ​ក​សិន្ទ​ប្រាសាទ​អង្គរ​

255
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​អប្សរា​បាន​លើកឡើងថា​ពលរដ្ឋ​ក៏ដូចជា​អាជីវករ​លក់ដូរ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រមាណ​ជិត​៩០​ភាគរយ​យល់ព្រម​បញ្ឈប់​ការ​ក្រាលកន្ទេល​ចង​អង្រឹង​លើ​វាលស្មៅ​នៅ​ជុំវិញ​ត្រពាំង​សេស​និង​ជុំវិញ​ក​សិន្ទ​ប្រាសាទ​អង្គរ​តាម​ការណែនាំ​។​

​លោក​ឡុង​កុសល​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​អប្សរា​បានលើកឡើង​ក្នុងពេល​បញ្ចប់​ពិធី​សិក្ខាសាលា​ស្តីពី​បរិ​ស្ថា​ត​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​នាពេល​ថ្មីៗ​នេះ​។​លោក​បាន​បញ្ជាក់ថា​ពល​រដ្ឋ​និង​អាជីវករ​មួយចំនួនធំ​បាន​យល់ច្បាស់​ហើយ​អំពី​គុណ​តំលៃ​នៃ​ប្រាសាទបុរាណ​នេះ​។​កន្លងទៅ​ពួកគាត់​តែង​លើក​ហេតុផល​ផ្សេងៗ​ដែល​ទាក់ទង​និង​ការលក់ដូរ​ក្នុង​តំបន់​នេះ​។​

​ប៉ុន្តែ​ក្រោយពេល​ក្រុមការងារ​អាជ្ញាធរ​អប្សរា​ចុះ​រៀបចំ​និង​សំអាត​ជាប្រចាំ​ហើយក៏​ធ្វើឱ្យ​សោ​ភណ្ឌ​ភាព​កាន់តែ​ស្រស់ស្អាត​និង​បង្ហាញ​អំពី​ភាព​ទាក់ទាញ​ជា​រៀងរាល់ថ្ងៃ​ទើប​ពួកគាត់​មួយចំនួនធំ​យល់ច្បាស់​ហើយ​ងាក​មក​សហការ​ជាមួយ​អប្សរា​បែបនេះ​វិញ​។​

​លោក​ឡុង​កុសល​បន្ថែមថា​ជាមួយនិង​ការរៀប​ចំនេះ​អាជ្ញាធរ​អប្សរា​ក៍​បានចេញ​លិខិត​ជូនដំណឹង​មួយ​ផងដែរ​ស្តីពី​កា​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល​ចង​អង្រឹង​នៅ​ជុំវិញ​ត្រពាំង​សេស​និង​មុខ​ក​សិន្ទ​ប្រាសាទ អង្គរវត្ត​។​ក្នុង​លិខិត​បញ្ជាក់ថា ដើម្បី​លើក​កំពស់​តំលៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​អប្សរា​សុំឱ្យ​អាជីវករ​និង​ភ្ញៀវទេសចរ​ទាំ​អស់​ចូលរួម​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល​ចង​អង្រឹង​និង​សម្ភារ​:​ផ្សេងៗ​លើ​វាលស្មៅ​និង​ជុំវិញ​ក​សិន្ទ​អង្គរ​។​

​ក្នុងករណី​បងប្អូន​អាជីវករ​និង​ភ្ញៀវទេសចរ​នៅតែ​បន្តសកម្មភាព​ខាងលើ​គ​ណះ​កម្ម​ការ​នឹង​រឹបអូស​សម្ភារ​:​ទាំងនោះ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​។​ប៉ុន្តែ​ក្រោយ​លិខិត​ចែកជូន​ជា​សាធារណ​:​ក៏មាន​ក្រុមអាជីវករ​មួយចំនួន​លើកឡើងថា​តាម​បណ្តា​តូប​លក់​ម្ហូប​អា​អាហារ​ពួកគាត់​មាន​ភាព​តូចចង្អៀត​។​ចឹ​ង​ទេ​បើ​មាន​ភ្ញៀវ​ជា​ក្រុម​គឺ​ពិបាក​ម្យ៉ាងវិញទៀត​ការ​ក្រាលកន្ទេល​តាម​វាលស្មៅ​គឺមាន​ជា​យូ​លង់​ណាស់​មកហើយ​។​

បើ​អាជ្ញាធរ​អប្សរា​តម្រូវ​បែបនេះ​ពួកគាត់​ពិបាក​ក្នុង​ការប្រកប​ការលក់ដូរ​យ៉ាងខ្លាំង​។​ពួកគាត់​(​អាជីវករ​)​លើកឡើងថា​កន្លងមក​ទោះបី​មានការ​ក្រាលកន្ទេល​ដាក់​អង្រឹង​ពិតមែនតែ​រាល់​សំណល់​សំរាម​ស្ទើ​តែ​លក់​មិនទាន់​ចប់​ផង​ពួកគាត់​ប្រមូល​អស់ហើយ​។​ចឹ​ង​ទេ​ត្រឹម​សំរាម​និង​ត្រឹម​សំអាត​បរិស្ថាន​ជុំវិញ​ទីតាំង​លក់ដូរ​ក៍​ដូច​ជុំវិញ​ត្រពាំង​សេស​ពួកគាត់​ធ្វើបាន​ជាប្រចាំ​។​

​លើកលែងតែ​នៅតាម​មាត់ក​សិន្ទ​អង្គរ​។​ក្នុងករណីនេះ​ពួកគាត់​សុំឱ្យ​ខាង​អាជ្ញាធរ​អប្សរា​ពិចារណា​និង​ផ្តល់​ការ​ក្រាលកន្ទេល​តាម​មាត់​ត្រពាំង​សេស​មកវិញ ត្បិត​មិន​ប៉ះពាល់​ដល់​ថ្ម​ប្រសាទ​នោះឡើយ​៕S/​