អ្នកនាំពាក្យ​: “​មិនមាន​ការពន្យារពេល​ចុះឈ្មោះ​គណបក្សនយោបាយ​នោះទេ​”

1037
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​អះអាងថា គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ពន្យារ​ទេ នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នោះទេ​។​

​ការអះអាង​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺ​បន្ទាប់ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ផ្សាយ​ថា គ​.​ជ​.​ប​. ពន្យារ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ រយៈពេល​៥​ថ្ងៃ​បន្តទៀត​។​

​សូមជម្រាបថា ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ ហើយ​គិត​ត្រឹម​វេលា​ម៉ោង​១០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែឧសភា នេះ មាន​គណបក្ស​ចំនួន​១២ បានមក​ចុះ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។ គណបក្ស​ទាំង​១២ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​(​គជប ទទួលស្គាល់​ជា​ផ្លូវការ​)​។ រីឯ​គណបក្ស ៨​ទៀត ដែល​បាន​ចុះបញ្ជី​គណបក្ស​នៅ​គ​.​ជ​.​ប រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពន្លឺ​ថ្មី ខ្មែរ​តែមួយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ធម្មាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​៕