អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បំភ្លឺ​

593
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានចេញ​សេចក្តីបំភ្លឺ​តប​ទៅនឹង​ការលើកឡើង​បែប​អវិជ្ជមាន​។​
​សេចក្តីបំភ្លឺ​បាន​រៀបរាប់​ថ្មីៗ​នេះ ទណ្ឌិត សម រង្ស៊ី ដែលជា​មេដឹកនាំ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បាន​ព្យាយាម​បង្ហោះ​ព័ត៌មាន​ ​ប្រឌិត​បំផ្លើស​បំភ្ល​នូវ​ការពិត​ដែលមាន​លក្ខណៈ​ខ្លះ​ញ​ង​មូល​បង្កាច់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​ ​សេចក្តីថ្លៃថ្នូ​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​


​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន និង​ជនរួមជាតិ​​មេត្តា​ជ្រាបថា​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មាន​តួនាទី​ដឹកនាំ​កម្លាំង នគរបាលជាតិ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជូន ប្រជាពលរដ្ឋ និង​ជាពិសេស​ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់ ដើម្បី​តាម​ចាប់ខ្លួន​ឧក្រិដ្ឋជន សម រង្ស៊ី​
​និង​បក្ខពួក​តាម​អំណាច​សាលក្រម​របស់​តុលាការ​។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កងកម្លាំង​នគរបាលជាតិ ដែល​តែងតែ​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្វាយខ្វល់​ ​ជានិច្ច​ពី​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ហើយ​មិន​ដែលមាន​ប្រវត្តិ​រត់ចោលស្រុក​និង​​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ក្បត់​ប្រជាពលរដ្ឋ ឬ​ធ្វើ​សកម្មភាព​ញុះ​ញ​ង បង្កចលាចល​ដល់​សង្គម​ជាតិ ឬ​ធ្វើ​ ​សកម្មភាព​ណាមួយ ក្នុង​គោលដៅ​បំផ្លិច​ផ្លាញ​ជាតិ និង​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ ដូច​ទណ្ឌិត​
​សម រង្ស៊ី និង​បក្សពួក​នោះទេ ។​
​នៅក្នុង​ឋានៈ​ជា​ពលរដ្ឋ​ខ្មែរ​ថ្លៃថ្នូរ​មួយរូប ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​មិនមាន​ចេតនា​ធ្វើ​ការតបត​ជាមួយ​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក ដែលជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ តែងតែ​ ​ព្យាយាម ធ្វើ​ឲ្យ​សង្គម​ចលាចល វឹកវរ បំផ្លាញ​សុខសន្តិភាព និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​
​អាស្រ័យហេតុនេះ សូម​សាធារណៈជន និង​ជនរួមជាតិ​មេត្តា​ជ្រាប ៕​សរន​