អ្នកនិពន្ធភាពយន្តអាម៉េរិក លោក ថេរ៉េន ម៉ាកណាល់លី ស្លាប់ដោយសារជំងឺកូរ៉ូណា

144
ចែករម្លែក

លោក ថេរ៉េន ម៉ាកណាល់លី អ្នកនិពន្ធភាពយន្ត អ្នកនិពន្ធបទចម្រៀងអូប៉េរ៉ា និងជាអ្នកនិពន្ធល្ខោនគួរឱ្យគោរពរបស់អាម៉េរិក ដែលអាជីពដ៏យូររបស់គាត់បានធ្វើឱ្យគាត់ទទួលបានពាន Tony ចំនួន៤ និងពាន Emmy ចំនួន១ បានស្លាប់កាលពីថ្ងៃអង្គារទី២៤មីនា ក្រោយឆ្លងជំងឺកូវីដ១៩ខណៈកំពុងមានជំងឺប្រចាំកាយ។ គាត់ស្លាប់នៅអាយុ ៨១ ឆ្នាំ។

ភ្នាក់ងាររបស់លោកម៉ាកណាល់លីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅទីភ្នាក់ងារសារព័ត៌មាន AFP ថា សិល្បករគួរឱ្យគោរពរូបនេះជាអ្នករួចរស់ពីជំងឺមហារីកសួត ដែលរស់នៅជាមួយជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ។ គាត់បានស្លាប់ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋផ្លរីដា។

ជាអ្នកនិពន្ធភេទទីបីចិត្តទូលាយ ដែលស្នាដៃរបស់គាត់រួមមានការនិពន្ធអំពីរឿងស្នេហា មនុស្សស្រឡាញ់ភេទដូចគ្នា និងជំងឺអេដស៍ រឿងល្ខោនល្បីៗដែលគាត់បាននិពន្ធរួមមាន រឿង “Love! Valour! Compassion!” និង រឿង “Master Class” រួមជាមួយបទចម្រៀងដូចជា “Kiss of the Spider Woman” និង “Ragtime”។

គាត់គឺជាជនល្បីទីមួយដែលស្លាប់ដោយសារកូវីដ១៩ ដែលបានសម្លាប់មនុស្ស ១៦.៩៦១ នាក់ជុំវិញពិភពលោក នេះយោងតាមការរាប់ចំនួនអ្នកស្លាប់សរុបដោយ AFP៕ ដោយ៖ កញ្ញាដាលីស

លោក ថេរ៉េន ម៉ាកណាល់លី ស្លាប់នៅអាយុ ៨១ ឆ្នាំដោយសារកូវីដ១៩