អ្នកនិពន្ធ​បទ​ចម្រៀង​ម្នាក់​ជូន​កាដូ​រថយន្ត​៥៧០​ដល់​ភរិយា​ជា​ចំណងដៃ​រំលឹក​អនុស្សាវរីយ៍​

482
ចែករម្លែក
  • 206
    Shares

​ភ្នំពេញ​៖ ស្ងាត់ៗ​អ្នកនិពន្ធ​ល្បី និង​តែង​បទ​ចម្រៀង Original Song ម្នាក់​អបអរ​ភរិយា ដែល​សម្រាល​បានកូន​ស្រី ដោយ​ជូន​កាដូ​នូវ​រថយន្ត​ទំនើប​៥៧០​មួយគ្រឿង​។ ទាំង​អ្នកគាំទ្រ និង​អ្នកសិល្បៈ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​ហ៊ឺហារ​របស់​អ្នកសិល្បៈ​រូបនេះ​។

​តាមពិត​អ្នក និពន្ធ​រូបនេះ​ឈ្មោះ លោក គឹម ចាន់​រតនា ពូកែ​ផលិត Original Song ហើយ​ជា​បងប្អូន ធម៌​នឹង​តារាចម្រៀង ម៉ា​រ៉ា ប៉ុណ្ណា ។ លោក​តែងតែ​ផលិត​បទ​ច្រើន និង​ទទួល​ការគាំទ្រ​។ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​លោក ទទួលបាន​នូវ​ចំណងដៃ​ថ្មី គឺ​កូនស្រី​ទី​២ ដ៏​ស្រស់ស្អាត​។​លោក បានធ្វើឱ្យ​ភរិយា​រំភើប​ដោយ​ការជូន​កាដូ​រថយន្ត ឡង់​គ្រី​ស័​រ ៥៧០ ដ៏​ថ្មី​សន្លាង មួយគ្រឿង​។

​លោក គឹម ចាន់​រតនា បាន​ប្រាប់​ក្រុម​សារព័ត៌មាន​រស្មី​កម្ពុជា​ឱ្យដឹងថា លោក​ជូន​កាដូ​ធំ​លើក​នេះ ដោយ​លោក​មានដំណើរ​ជីវិត​ដ៏​ជូរចត់ កម្សត់កម្រ ជាមួយ​ភរិយា​។ កាលពី មុន​លោក​ជា អ្នកចម្រៀង តាម​រោងការ ជាមួយ​ភរិយា ហើយ​តែងតែ​ជិះ​ម៉ូតូ ឌុប​ប្រពន្ធ​ទៅ​ច្រៀង កម្មវិធី​ការ​គេ ឆ្លងខេត្ត​ឆ្ងាយៗ​។ ពេលដែល​ច្រៀង​ចប់ ត្រូវ​ត្រឡប់ មកផ្ទះ​វិញ​ទាំងយប់ ហើយ​ត្រូវ​ឌុប​ប្រពន្ធ មកវិញ ដោយ​លោក ត្រូវយក​ក្រមា ចង​ប្រពន្ធ ជាប់​និង​ខ្លួន ព្រោះ​ប្រពន្ធ ច្រៀង​អស់កំលាំង ហើយ​ត្រូវ​ដេក​តាម​ម៉ូតូ គឺ​មានតែ​វិធីសាស្ត្រ ចង​ប្រពន្ធ​នេះ​ទេ ដែលជា​ជម្រើស ដ៏​ល្អ​បំផុត​នោះ​។​

​អ្នកនិពន្ធ​រូបនេះ​បាន​បញ្ជាក់ថា លោក​តែងតែ​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ថ្មីៗ ឲ្យ លោក ម៉ា​រ៉ា ប៊ុណ្ណា ជាច្រើន​ហើយ​ក្រោយមក​លោក​ក៏បាន​ងាក​មក​ចាប់យក​ផ្នែក អចលនទ្រព្យ​នេះ បាន​រយៈ ពេល​ជាង​ពីរ​ឆ្នាំ ទើប​ក្លាយ​អ្នកមាន​សល់​ទ្រព្យសម្បត្តិ និង​ប្រកប​មុខ​លក់​ដីឡូត៍​។ លោក​ជា មនុស្ស​ម្នាក់​ដែលមាន​ទំនុកចិត្ត​និង​ទទួលខុសត្រូវ ទើប​លោក​ទទួល​បានកា​រ​សហការ​ជាមួយ បងប្រុស ម៉ា​រ៉ា ប៊ុណ្ណា ក្នុង​ជំនួញ​ដីធ្លី​ថ្មី​ក្នុង​តំបន់​ផ្លូវជាតិ​លេខ​៣​ដែល ដោយ​បើក​លក់​គម្រោង ដីឡូត៍​ស្ថិតនៅ ភូមិ​សោកម៉ោក ឃុំ​អង្គ​ពពេល ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ច្រកចូល​តាម​វត្ត​ល្វា មាន​ចម្ងាយ​តែ​១៨​គីឡូម៉ែត្រ ពី​រង្វង់​មូល​ចោមចៅ និង​ប្រកាស​បើក​ក្រុមហ៊ុន​អចលនទ្រព្យ មាន​ឈ្មោះថា “LYK” ជាមួយគ្នា​ផងដែរ​។​

​លោក គឹម ចាន់​រតនា បាន​បង្ហើប​ផងដែរ​ថា នៅពេលដែល​លោក​ទទួលបាន​កូនស្រី​ទី​២ និង​កំពុងតែ​រីកចម្រើន​ក្នុង​ជំនួញ​ដីធ្លី លោក​ពិតជា​រំភើប​ណាស់ ដោយ​លោក​ចាត់ទុកថា កូនស្រី​ទី​២​នេះ ជា​កូន​នាំ​លាភ​នាំ​សំណាង ទាំង​វិស័យ​សិល្បៈ និង មុខ​ជំនួញ​ដីធ្លី នឹង​ត្រៀម ធ្វើ​កម្មវិធី​សប្បុរសធម៌ ទៅដល់​តំបន់​ទីទាល់ក្រ និង សមាគម​អង្គការ​ចាស់ជរា ក្មេង​ក្រីក្រ នាពេល​ខាងមុខនេះ​។ ជាមួយគ្នា​នោះ លោក​នឹង​បើក ផលិតកម្ម មួយ​ដែល​បាន​ត្រៀម​ជា​យូរ មកហើយ ដើម្បី​ផលិត​បទ​ចម្រៀង​ថ្មីៗ ជាពិសេស​បទ Original Song និង​ផលិត​បទ​ឱ្យ តារាចម្រៀង​លោក ម៉ា​រ៉ា ប៉ុណ្ណា នាពេល​ឆាប់ៗ​នេះ​៕ ដោយ​: បូ​រិ​ន