អ្នកនេសាទ​ថា​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹកទន្លេ​កាន់តែច្រើន ខណៈ​អ្នកជំនាញ​បង្ហាញ​ពី​គ្រោះថ្នាក់​

1437
ចែករម្លែក
  • 47
    Shares

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​ក្រុម​ប្រជា​នេសាទ​នៅ​តំបន់​ខណ្ឌ​ឬ​ស្សី​កែវ និង​តំបន់​មួយចំនួនទៀត​ក្បែររាជធានី​ភ្នំពេញ​បាន​ត្អូញត្អែរ​ពី​កំណើន​ថង់​ប្លា​ស្ទិ​ក ដប​ប្លា​ស្ទិ​ក​កាន់តែ​ច្រើនឡើង​នៅក្នុង​ទឹកទន្លេ​ដែលបង្ក​ការជួប​ការលំបាក​ក្នុងការ​រកត្រី​របស់​ពួកគេ​។​ការ​លើក​ឡើង​នេះ​ស្របពេល​ជាមួយគ្នា​ក្រុម​អ្នកជំនាញ​ក៏បាន​បង្ហាញ​ពី​គ្រោះថ្នាក់​ដែល​កើតចេញពី​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹក​។​

អ្នកនេសាទ​ថា​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹកទន្លេ​កាន់តែច្រើន ខណៈ​អ្នកជំនាញ​បង្ហាញ​ពី​គ្រោះថ្នាក់​

​​បើតាម​ការបញ្ជា​ក់រប​ស់​ប្រជា​នេសាទ​នៅ​តំបន់​ក្បែរ​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ការនេសាទ​របស់​ពួកគាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សង្កេតឃើញថា​កំណើន ថង់​ប្លា​ស្ទិ​កកាន់តែ​ច្រើន ឡើង ហើយ​ពេលខ្លះ​ឧបករណ៍​រកត្រី​របស់​ពួកគេ​ត្រូវ​ទទួលរង​ការខូចខាត​ដោយសារ ថង់​ប្លា​ស្ទិ​ក ដែល​ចេះតែ​កើនឡើង​ក្នុង​ទឹកទន្លេ​នេះ​ទៀតផង​។​

​​លោក សាន់ ឧស្ម័ន ប្រជា​នេសាទ​ម្នា​ក់នៅ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​បានឱ្យដឹងថា រៀងរាល់​គាត់​ដាក់មង​ឬ​អូស​អួន​នាពេល​បច្ចុប្បន្ន​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយសារ​ថា​ថង់​ប្លា​ស្ទិ​ក ដប​ប្លា​ស្ទិ​ក​កាន់តែ​ច្រើន​ឡើង​ក្នុង​ទឹកទន្លេ​។​ថ្ងៃ​ខ្លះ​មង​របស់​ពួកគាត់​ត្រូវ​ដាច់​ខូចខាត​ប្រើការ​លែងកើតដោយសារ​ជាប់​ថង់​ប្លា​ស្ទិ​ក​ទៀត​ផង​។​

លោក​ថា “​ពេលនេះ​សំបូរ​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹកទន្លេ​ច្រើន​ខ្លាំងណាស់ ។​បើតាម​ការសង្កេត​នោះ​ខ្ញុំ​គិតថា​ចំនួន​ថង់​ប្លា​ស្ទិ​ក​ច្រើនជាង​ចំនួន​ត្រី​ក្នុង​ទឹកទន្លេ​ទៅទៀត​”​។​

​ដោយឡែក​ស្ត្រី​ឈ្មោះ ម៉ាន​ចារី​វ៉ាស ប្រជា​នេសាទ​មួយរូប​ទៀត​បាន​ប្រាប់ថា អ្នកស្រី​ជួប​ការលំបាកកាន់តែ​ខ្លាំង​ក្នុងការ​រកត្រី ដោយសារតែ​ចំនួន​ទាំង​ដប​និង​ថប់​ប្លា​ស្ទិ​ក​ក្រាសក្រែល​ក្នុង​ទឹកទន្លេ​។​ក្រៅពីថង់​ប្លា​ស្ទិ​ក​កាន់​តែច្រើន ហើយ​ចំនួន​ត្រី​កាន់តែ​ខ្សត់ខ្សោយ ដែលជា​ហេតុ​អ្នកនេសាទ​មិន​ត្រឹម​ជួប​ការលំបាក​ក្នុងការ​រកត្រី​ទេ​នៅ​ជួប​ការលំបាក​ដោយសារតែ​ថង់​ប្លា​ស្ទិ​ក​នេះ​ថែមទៀត​។​

​ទាក់ទិន​ទៅនឹង​ចំនួន​ថង់​ប្លា​ស្ទិ​ក​នេះដែរ​ពួកគាត់ លើកឡើង​ថាបើ​មិនមាន​យុទ្ធនា​ការស្តារ​ថង់​ប្លា​ស្ទិ​ក​ឬ​ពលរដ្ឋ​មិន​ចូលរួម​កាត់បន្ថយ​ការ​ចោល​ថង់​ប្លា​ស្ទិ​ក​ទេ​ការបំពុល​ពី​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹកទន្លេ​ងកាន់តែ​ច្រើនឡើង​នឹង​ជួប​វិបត្តិ​នា​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​​លោក ង៉ែត​វិបុល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង​នៃ​ក្រសួងបរិស្ថាន​បានឱ្យដឹង ពាក់ព័ន្ធ​នឹង​ផល​ប៉ះទង្គិច​កើតចេញពី​ថង់​ប្លា​ស្ទិ​ក​នេះ​ថា គេ​មិនត្រូវ​បោះ​សំណល់ ឬ​ថង់​ប្លា​ស្ទិ​ក​ចោល​ទៅក្នុង​បរិស្ថាន ព្រោះ​សារធាតុ​គីមី នៅក្នុង​ប្លា​ស្ទិ​ក អាច​បង្កឱ្យមាន​ការបំពុល​ដល់​គុណភាព​ដី គុណភាព​ទឹក និង​មាន​គ្រោះថ្នាក់​ដល់​ប្រ​ព័​ន្ឋ​អេកូឡូស៊ី ជាពិសេស​ជីវៈចម្រុះ​នៅក្នុង​ទឹក​។​ក្រៅពីនេះ​ថង់​ប្លា​ស្ទិ​ក​ក៏​អាច​បង្ក​ឱ្យ​ត្រី​ច្រ​លំ​ថា​ជា​ចំណី​ហើយ​​លេប​ចូល និង​ជាតិពុល​នេះ​អាច​ជ្រៀតចូល​ទៅក្នុង​ខ្លួន​មនុស្ស​នៅពេលដែល​យើង​បរិភោគ​វា​ចូលទៅ​។​

លោក​បាន​លើកឡើងថា ការកាត់បន្ថយ​ការប្រើ​ថង់​ប្លា​ស្ទិ​ក គឺជា​ជម្រើស​ល្អ​មួយ ប៉ុន្តែ​ទាមទារ​ឱ្យមាន​ការចូល​រួម​ពី​ពលរដ្ឋ​គ្រប់រូប​។​

អ្នកនេសាទ​ថា​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹកទន្លេ​កាន់តែច្រើន ខណៈ​អ្នកជំនាញ​បង្ហាញ​ពី​គ្រោះថ្នាក់​

​គួរបញ្ជាក់​ថាបើ​តាម​តាម​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ពន្យល់​ពី​ផល​ប៉ះទង្គិច​កើតចេញពី​ថង់​ប្លា​ស្ទិ​កមាន​ច្រើន​ណាស់​​ហើយ​វា មិន​ងាយ​នឹង​រលាយ​ទៅវិញ​ទេ​ដោយ​ក្នុងនេះ​ប្រើពេល​ចាប់ពី​៥០​ឆ្នាំ​រហូត​ជិត​១០០០​ឆ្នាំ​ទើប​រលាយបាត់​ទៅវិញ ។​ក្រៅពីនេះ​បើ​វា​ហូរ​ចូល​ទៅក្នុង​សមុទ្រ វា​នឹង​បំពុល​ទឹកសមុទ្រ​និង​មួយឆ្នាំៗ​ថង់​ប្លា​ស្ទិ​ក​ហូរ​ចូលក្នុង​ទឹកសមុទ្រ​រាប់លាន​តោន​ដែល​នេះ ជាការ​ព្រួយបារម្ភ​បំផុត​៕សរន

អ្នកនេសាទ​ថា​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹកទន្លេ​កាន់តែច្រើន ខណៈ​អ្នកជំនាញ​បង្ហាញ​ពី​គ្រោះថ្នាក់​
អ្នកនេសាទ​ថា​ថង់​ប្លា​ស្ទិ​ក​ក្នុង​ទឹកទន្លេ​កាន់តែច្រើន ខណៈ​អ្នកជំនាញ​បង្ហាញ​ពី​គ្រោះថ្នាក់​