អ្នកបម្រើ​នៅ​បាងកក​រង​ការពិន័យ​ព្រោះ​បម្រើភ្ញៀវ​ក្នុង​ឈុត​អៀម “​ននលគក​”

741
ចែករម្លែក

​ភ្ញៀវ​ខ្លះ​ចូលចិត្ត​ឈុត​បិទ​បន្លែ​តិចតួច​របស់​ពួកនាង និង​ខ្លះទៀត​ចូលចិត្ត​អ្នកបម្រើ​ស្រាត​ននលគក​តែម្តង​។

​វីដេអូ​មួយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​បាន​ល្បី​រន្ទឺ បន្ទាប់ពី​វា​បង្ហាញ​អ្នកបម្រើ​ស្រី​បួន​នាក់​គ្មាន​ស្លៀកពាក់​អ្វី​ក្រៅតែពី​ខោស្លីប​និង​អៀម​នោះឡើយ​។ វីដេអូ​នោះ​មាន​អ្នក​ចុច​មើល​ជាង ១៧.០០០ ដង​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី ២២ វិច្ឆិកា​។

​កាសែត Sanook រាយការណ៍​ថា អ្នកបម្រើ​រាង​ស្រ​ឡូ​ន​សិច​ស៊ី​ទាំង​បួន ដែលមាន​អាយុ​ចន្លោះ​ពី​២៤​ដល់​៣៤​ឆ្នាំ តាម​ដឹង​គឺ​ស៊ីឈ្នួល ១០.០០០ បាត​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ភោជនីយដ្ឋាន​មួយ​នៅ​បាងកក​អំឡុង​ការបម្រើ​អាហារ​ពេល​ល្ងាច​នៅ​ព្រឹត្តិការណ៍​រយៈពេល​មួយថ្ងៃ​កាលពី​ថ្ងៃទី​១៤​វិច្ឆិកា​។

​នៅមុន​ពេល​ដល់​វេន​ពួកនាង​ចូលមក​បម្រើភ្ញៀវ ពួកនាង​បាន​បិទ​ស្ទីក​ឃើ​លើ​ក្បាល​សុដន់​គ្រប់គ្នា​ដើម្បី​ទប់ស្កាត់​ឧបទ្ទវហេតុ​ណាមួយ​បណ្តាលឱ្យ​លេច​សុដន់​ស្តែងៗ​។

​ទោះបី​បាន​ត្រៀមខ្លួន​បន្ថែ​មយ៉ាង​ណា​ក្តី ក៏​អៀម​របស់​ពួកនាង​នៅតែ​មិនអាច​បិទបាំង​ជិត​សុដន់​ធំៗ​របស់​ពួកនាង​បានដែរ ពីព្រោះ​សុទ្ធសឹង​ជា​សុដន់​ពង្រីក​ធំ​លើសពី​ខ្នាត​ធម្មជាតិ​។ ការ​តែងខ្លួន​របស់​ពួកនាង​មើលទៅ​មិន​សម​ភ្នែក​ញាតិ​ទាល់តែសោះ ព្រោះ​សិច​ស៊ី​ខ្លាំង​ហួសហេតុ​ខុសពី​តារា​បង្ហាញ​ម៉ូត​ទូទៅ​។

​ខណៈ​ភាព​សិច​ស៊ី​របស់​ពួកនាង​បាន​ទាក់ទាញ​អតិថិជន​ប្រុសៗ​ស្ទាវៗ​ដែល​ចង់ឃើញ​ពួកនាង វីដេអូ​នេះ​បាន​បង្ក​កំហឹង​ដល់​ពួក​អ្នកស្រុក​ដែលមាន​គំនិត​អភិរក្សនិយម ដោយ​ពួកគាត់​បាននាំគ្នា​រាយការណ៍​ប្រាប់​ប៉ូលិស​អំពី​ភោជនីយដ្ឋាន​មួយ​នេះ​។

​លោក​វរសេនីយ៍ឯក អា​ឡុងខន សិរី​សុង​ក្រាម និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បានឃើញ​វីដេអូ​និង​រូបភាព​នារី​ស្អាតៗ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​នេះហើយ ហើយ​យើង​យល់ស្រប​ថា នេះ​មិនមែនជា​វិធី​សមរម្យ​ដើម្បី​ស្លៀកពាក់​ជា​សាធារណៈ​នោះទេ​”​។

​ការចោទប្រកាន់​បានធ្វើ​ឡើង​ទាំង​ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន និង ពួកនាង​ទាំង​បួន​។ ហើយ​ម្នាក់ៗ​រង​ការផាកពិន័យ ២.០០០ បាត​ពីបទ​បង្ហាញ​ភាពមិន​សមរម្យ​ជា​សាធារណៈ​៕ ដោយ៖ កញ្ញាដាលីស

ស្រី​ស្អាត​ដោះ​ធំ​៤​នាក់​និង​ម្ចាស់​ភោជនីយដ្ឋាន​រង​ការផាកពិន័យ​ម្នាក់ៗ​២​ពាន់​បាត​ពីបទ​បង្ហាញ​ភាពមិន​សមរម្យ​ជា​សាធារណៈ