អ្នកបម្រើ​លើ​យន្តហោះ​លួច​លុយ​បាន​មួយ​សែន​បាត ប៉ុន្តែ​បាន​បោះ​ចូល​បង្គន់​ដើម្បី​បំបាត់ដាន​

1423
ចែករម្លែក
  • 1
    Share

​អ្នកបម្រើ​ការងារ​លើ​យន្តហោះ​ម្នាក់​ជាប់ចោទ​ពីបទ​លួច​លុយ​ចំនួន ១០០.០០០ បាត​ពី​បីនាក់​បងប្អូន​បង្កើត​លើ​យន្ដហោះ​មួយគ្រឿង​ដែល​ចេញដំណើរ​ពី​ក្រុង​បាងកក ប្រទេស​ថៃ ឆ្ពោះទៅ​ទីក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត កាលពី​ថ្ងៃទី​២១ ខែមិថុនា​។​

​បុរស​អ្នកបម្រើ​ការងារ​លើ​យន្តហោះ​ជនជាតិ​អេ​ហ្ស៊ី​ប វ័យ ៣៧ ឆ្នាំ​ខាងលើ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លុយ​ពី​កាបូប​លុយ​របស់​ជនរងគ្រោះ​ទាំងនោះ​មែន​ខណៈពេលដែល ពួកគេ​ចាក​ចេញពី​កៅអី​របស់ខ្លួន​អំឡុងពេល​ហោះហើរ​។​

​យោងតាម​កាសែត Khaleej Times ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែតុលា​ឱ្យដឹងថា ជនសង្ស័យ​បាន​ឆក់​ឱកាស នៅពេល​បងប្អូន​ទាំងបី​ងើប​ពី​កៅអី​របស់ខ្លួន​ដើម្បី​ទៅ​មើល ឪពុក​ដែលមាន​ជំងឺ​។ បន្ទាប់ពី​ត្រឡប់​ទៅដល់​កៅអី​របស់ខ្លួន​វិញ ទើប​ពួកគេ​ដឹងថា​បាត់​លុយ ហើយ​ពួកគេ​ក៏បាន​ប្តឹងទៅ​បុគ្គលិក​លើ​យន្តហោះ​។

​ដោយ​បារម្ភ​ខ្លាច​ត្រូវគេ​ចាប់​ភ័ស្តុតាង​បាន ជនសង្ស័យ​បាន​ប្រញាប់​បោះ​លុយ​ទាំងនោះ ចូល​បង្គន់ រួច​ចុច​ទឹក​ដើម្បី​បំបាត់​ភ័ស្តុតាង​។​

​ទោះជា​យ៉ាងណា បន្ទាប់ពី​យន្តហោះ​ចុះចត ប៉ូលិស​បានធ្វើ​ការឆែកឆេ​រ​យន្តហោះ និង​សួរនាំ​អ្នក​ដែល​គួរឱ្យ​សង្ស័យ ហើយក៏​រកឃើញ​អ្នក​លួច​។ សូមបញ្ជាក់ថា ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ប្រែ​សម្រួល​: ខុម​