អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ក៏មាន​ជាប់​សារធាតុ​ញៀន​ភាគរយ​ខ្ពស់​ដែរ​

1047
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​នៅក្នុង​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​និង​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នក​បើកបរ​កាលពី​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៨​នៅលើ​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ភូមិ​វៀង​ឃុំ​ខ្នុរ​ដំបង​ស្រុក​ជើងព្រៃ​ដោយ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​រកឃើញ​អ្នកបើកបរ​ចំនួន​ចំនួន​១៤​នាក់​(​ព្រូ​៩​នាក់​)​គ្មាន​ប​ណ្ណ័​បើកបរ​និង​អ្នកបើកបរ​មាន​ជាប់​សារធាតុ​ញៀន​ចំនួន​២៣​នាក់​នៅក្នុង​ចំនួន​អ្នកបើកបរ​និង​ព្រូ​ចំនួន​២២៩​នាក់​ដែល​បានធ្វើការ​ត្រួតពិនិត្យ​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ត្រួតពិនិត្យ​រកសា​ធាតុ​ញៀន​លើ​ខ្លួន​អ្នកបើកបរ​

​លោក​គួច​ចំរើន​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨​ថា​នៅក្នុង​ផែនការ​ត្រួត​ពី​និត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​និង​ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​និង​ព្រូ រថយន្តក្រុង រថយន្ត​ទេសចរណ៍ និង​រថយន្ត​ដឹក​អ្នកដំណើរ នៅ​ចំណុច​ភូមិរ​វៀង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ដោយ​ស្នងការ​នគរបាល​ខេត្ត​កាលពី​ថ្ងៃទី​២៤​ខែឧសភា​ទៅលើ​អ្នកបើកបរ​និង​ព្រូ​ចំនួន​២២៩​នាក់​អ្នកបើកបរ​ចំនួន​១៨១​នាក់​ព្រូ​៤៨​នាក់​បាន​រកឃើញ​អ្នកបើកបរ​ដោយ​គ្មាន​ប​ណ្ណ័​បើកបរ​ចំនួន​១៤​នាក់​(​ព្រូ​៩​នាក់​)​និង​អ្នកមាន​ជាប់​សារធាតុ​ញៀន​ចំនួន​២៣​នាក់​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ត្រួតពិនិត្យ​រកសា​ធាតុ​ញៀន​លើ​ខ្លួន​អ្នកបើកបរ​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ថា​ការត្រួតពិនិត្យ​រក​សារ​ធាតុ​ញៀន​ក្នុង​ខ្លួន​អ្នកបើកបរ​ដែល​ដំបូង​ឡើយ​ធ្វើ​សាកល្បង​តែ​លើ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធន​ធ្ងន់​ដោយ​​រកឃើញ​ភាគរយ​ខ្ពស់​នៃ​អ្នកបើកបរ​និង​ព្រូ​មាន​ជាប់​សារធាតុ​ញៀន​យើង​ក៏បាន​ឈានទៅ​ធ្វើការ​ត្រួត​ពិនិត្យ​​លើ​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ថែមទៀត ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​។​

​នៅក្នុង​ការត្រួតពិនិត្យ​កាលពី​ថ្ងៃទី​២៤​ខែឧសភា​នៅ​ចំណុច​ភូមិ​រវៀង​ឃុំ​ខ្នុរ​ដំបង​ស្រុក​ជើងព្រៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ហៅ​អ្នកបើកបរ​រថយន្ត​១៧១​គ្រឿង​ក្នុងនេះ​រថយន្តក្រុង​២៤​គ្រឿង​សាំ​យ៉ុង​-​ទេសចរណ៍​ដឹក​អ្នកដំណើរ​១៤៧​គ្រឿង​ធ្វើតេស្ត​សរុប​ចំនួន​២២៩​នាក់​,​អ្នកបើកបរ​ចំនួន​១៨១​នាក់​ព្រូ​៤៨​នាក់​ដោយ​រកឃើញ​អ្នកបើកបរ​ចំនួន​១៤​នាក់​គ្មាន​ប័ណ្ណបើកបរ​(​ព្រូ​៩​នាក់​ព្រូ​) និង រកឃើញ​អ្នកបើកបរ​និង​ព្រូ​ជាប់​សារធាតុ​ញៀន​ចំនួន​២៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​និង​រក្សាទុក​រថយន្ត​ចំនួន​១០​គ្រឿង​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ត្រួតពិនិត្យ​រកសា​ធាតុ​ញៀន​លើ​ខ្លួន​អ្នកបើកបរ​

​ ​គួរ​រំលឹក​ឲ្យ​ដឹងថា​ចាប់តាំងពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៨​មក​អាជ្ញាធរខេត្ត​កំពង់ចាម បាន​រកឃើញ​អ្នកបើកបរ​មាន​ជាប់​សារធាតុ​ញៀន​ចំនួន​ជិត​៩០​នាក់​ហើយ ក្នុងការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​និង​ធ្វើតេស្ត​រក​សារ​ធាតុ​ញៀន​ហើយ​ត្រូវបាន​ឃាត់ខ្លួន​ធ្វើការ​អប់រំ​មុននឹង​ដោះលែង​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិ ដោយមាន​អ្នក​ធានា​និង​ឲ្យ​ទៅធ្វើ​ការ​បន្សាប​គ្រឿងញៀន​៕​មន​

#