អ្នកបោះឆ្នោត​ហុងកុង​តម្រង់​ជួរ​រង់ចាំ​បោះឆ្នោត ដោយ​ខ្លាច​មាន​ការប៉ះទង្គិច​នៅពេល​ក្រោយ​

582
ចែករម្លែក

​អ្នកបោះឆ្នោត​ហុងកុង បាន​តម្រង់​ជួរ​រង់ចាំ​ចូល​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោតក្រុមប្រឹក្សា​សង្កាត់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយ​ខ្លះ​បារម្ភ​ខ្លាចក្រែង​ការបោះឆ្នោត​ត្រូវ​រំខាន​​ដោយ​ការតវ៉ា​ប្រឆាំង​ដែល​មាន​ចំណាស់​៦​ខែ​មក​ហើយ​។​

​ការបោះឆ្នោត​បាន​ចាប់ផ្តើម​ដោយ​ស្ងៀមស្ងាត់​នៅ​ម៉ោង​ប្រមាណ​៧​កន្លះ​នៅ​ពេល​ប៉ូលិស​បង្ក្រាប​បាតុកម្ម​យាម​តាម​ស្ថានីយបោះឆ្នោត​និង​និង​កម្លាំង​ស្នូល​៣១.០០០​នាក់​ចេញ​​ធ្វើការ​។​

​ចាន់ អាយុ​៣១​ឆ្នាំ ដែល​បាន​ស្ថិត​នៅ​ជួរ​មុខ​នៅ​មជ្ឈមណ្ឌល​កីឡា​ហ្វ៊ុង​កាម ក្នុង​សង្កាត់ យឿន ឡុង បាន​និយាយថា នាង​មក​មុនគេ​ដោយសារតែ​នាង​រំពឹងថា​នឹង​មាន​មនុស្ស​​ចេញមក​បោះឆ្នោត​ច្រើន​ពី​ព្រោះ​ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​ក្នុង​សភាពការណ៍​សំខាន់​។​

​មនុស្ស​១.១០៤​នាក់​ឈរ​ឈ្មោះ​សំរាប់​កៅអី​ក្រុមប្រឹក្សា​សង្កាត់​ចំនួន​៤៥២ និង​មនុស្ស​៤,១​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​សម្រាប់​ក្រុមប្រឹក្សា​សង្កាត់ ដែល​គ្រប់គ្រង​ការចំណាយ​មូលដ្ឋាន​​ខ្លះ និង​ធ្វើ​ការសំរេចចិត្ត​លើ​ការងារ​ប្រចាំថ្ងៃ ។​

​កៅអី​ខ្លះ​មិន​ទុក​សម្រាប់​ការបោះឆ្នោត​ពី​ប្រជាជន​ហុងកុង​ទេ និង​អាសនៈ​បែប​នេះ​ច្រើនតែ​កាន់កាប់​ដោយ​បេក្ខជន​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ពួក​សកម្មជន​គាំទ្រ​លទ្ធិ​​ប្រជាធិបតេយ្យ​ហុងកុង​កំពុង​ទាមទារ​អោយ​យក​មក​ដាក់​អោយ​ប្រជាជន​បោះឆ្នោត​ទាំងអស់​។​

​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​បាន​ចាប់ផ្តើម​ចេញ​ពី​ការប្រឆាំង​ជំទាស់​នឹង​ការជំរុញ​អនុម័ត​ច្បាប់​បត្យាប័ន​ដែល​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់​​ទោស​នៅ​ចិន​ដីគោក តែ​វា​បាន​វិវត្ត​ទៅ​ជា​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ធំ​ឡើង​។ ពួក​អ្នក​ប្រឆាំង​តវ៉ា​ទាមទារ​សិទ្ធិ​បោះឆ្នោត​សកល ពោលគឺ​ទាំង​សភា​និង​មេដឹកនាំ​ហុងកុង​​ត្រូវ​ចេញពី​ការបោះឆ្នោត​របស់​ប្រជាជន​ហុងកុង​ផ្ទាល់​។​

​កាលពី​ថ្ងៃ​សៅរ៍ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក លោក រ៉ូ​ប៊ើត អូ​ប្រៀន បាន​និយាយថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជំហាន​ដំបូង​ជាមួយ​ចិន នៅតែ​អាច​សំរេចបាន​នៅ​ចុងឆ្នាំ​នេះ​​តែ​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងមិន​បិទ​ភ្នែក​ចំពោះ​អ្វី​កើត​ឡើង​នៅ​ហុងកុង​ឡើយ​៕​ដោយ​៖​វាសនា​

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង លោកចូស័រ វ៉ុង បានចូលរួមបោះឆ្នោតកាលពីថ្ងៃ២៤វិច្ឆិកា។លោកត្រូវរដ្ឋាភិបាលហាមមិនអោយឈរឈ្មោះបោះឆ្នោតដោយសារគណបក្សរបស់លោកគាំទ្រឯករាជ្យភាពហុងកុង តែក្រោយបោះឆ្នោតលោកបាននិយាយថាលោកនៅតែតស៊ូទោះជាត្រូវដកសិទ្ធិឈរឈ្មោះ