អ្នកប្រវត្តិសាស្ត្រៈ ព្រះបាទ ហ៊ុនទៀន និង ព្រា​ហ្ម កៅ​ឌិ​ណ្យ ជា​មនុស្ស២នាក់​ផ្សេងគ្នា​ ៥ សតវត្សរ៍

2231
ចែករម្លែក
  • 24
    Shares

​ដោយៈ មេសា​​ភ្នំពេញៈ កន្លងមក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ត្រូវបាន​គេ​ចេះដឹង​ជាទូទៅ សុទ្ធតែ​និយាយថា ព្រា​ហ្ម​កៅ​ឌិ​ណ្យ និង ព្រះបាទ ហ៊ុនទៀន គឺ​មនុស្ស​តែ​ម្នាក់ ដោយ​រៀបរាប់ថា ព្រា​ហ្ម កៅ​ឌិ​ណ្យ ឬ ព្រះបាទ​ហ៊ុនទៀន នេះ នា​អំឡុង​សតវត្សរ៍​ទី ០១ នៃ គ​.​ស បានធ្វើ​ដំណើរ​តាម​សំពៅ​ចេញពី​ប្រទេស​ឥណ្ឌា មកដល់​នគរ​ខ្មែរ និង ប​នា​ធ្វើសង្គ្រាម​ច្បាំង​ឈ្នះ​ព្រះ​នាង សោ​ម៉ា ឬ ព្រះ​នាង លីវយី ដែលជា​ស្តេច​ខ្មែរ ហើយ​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង សោ​ម៉ា និង បាន​រួបរួម​កុលសម្ព័ន្ធ​នានា បង្កើតជា​អាណាចក្រ​ដ៏​ធំធេង​រុងរឿង​ខ្លាំងពូកែ​មួយ ដែលជា​អាណាចក្រ​ដំបូង​របស់​ខ្មែរ​ឈ្មោះថា នគរ​ភ្នំ ដែល​អ្នកការទូត​ចិន​កត់ត្រា​ហៅថា ហ្វ៊ូ​ណន ។​

លោកបណ្ឌិត សាស្ត្រាចារ្យ វង់ សុធារ៉ា (រូបៈ មេសា)

​ប៉ុន្តែ​លោក​បណ្ឌិត វង់ សុធា​រ៉ា នៃ សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​សាស្ត្រាចារ្យ​សិលាចារឹក និង ប្រវត្តិសាស្ត្រ​ខ្មែរ និង អាស៊ីអាគ្នេយ៍ បាន​លើកឡើងថា មាន​ភ័ស្តុតាង និង ហេតុផល​យ៉ាងហោចណាស់ ៥ ចំណុច​សម្រាប់​ពិចារណា ហើយ​អាច​ឱ្យគេ​វាយតម្លៃថា ព្រះបាទ ហ៊ុន ទៀន និង ព្រា​ហ្ម កៅ​ឌិ​ណ្យ មិនមែនជា​មនុស្ស​តែមួយ​ទេ ហើយ​មហា​បុរស​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង ២ រូបនេះ អាច​បង្ហាញ​វត្តមាន​ក្នុង​នគរ​ខ្មែរ​ខុសពេល​គ្នា​ដល់​ទៅ​ប្រមាណ​ជា ៥ រយ​ឆ្នាំ​ឯណោះ ។

​លោក​បណ្ឌិត វង់ សុធា​រ៉ា បកស្រាយ​យ៉ាង​ដូច្នេះ នៅក្នុង សន្និសីទ​ព្រះពុទ្ធសាសនា ស្តីពី គំហើញ​ក្នុង​អតីតកាល រៀបចំ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នា​ព្រឹក​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ ៕Kh

អ្នកចូលរួមក្នុងសន្និសីទ គំហើញក្នុងអតីតកាល ( រូបៈ មេសា)