អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​កំពុង​ជ្រួលជ្រើម​នឹង​សត្វ​មួយ​ក្បាល​នេះ តើ​វា​ជា​អ្វី​ឱ្យ​ប្រាកដ​?

1279
ចែករម្លែក

​គ្រាន់តែ​ឃើញ​មួយ​ភ្លែត​ដោយ​មិនបាន​ចាប់អារម្មណ៍ អ្នក​អាច​នឹង​យល់ថា​សត្វ​មួយ​ក្បាល​នេះ​ជា​ចៀម ប៉ុន្តែ​ធាតុពិត វា​ជា​ឆ្កែ​។​

​ឆ្កែ​នៅក្នុង​ប្រទេស​ជប៉ុន ខាងលើនេះ​បាន​ល្បីល្បាញ​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម បន្ទាប់​ជាង សំអាង​សត្វ​ចិញ្ចឹម​ម្នាក់​បាន​បង្ហោះ​ឆ្កែ​មួយ​ក្បាល​ដែលជា​អតិថិជន​របស់​នាង ក្រោយពី​ណាត់ជួប សម្អាត​រោម​ដូច​សព្វមួយដង​។

​ជាង​សំអាង​ឆ្កែ ជនជាតិ​ជប៉ុន ម្នាក់​ឈ្មោះ យូ​រី​កុ ហា​ម៉ា​ឈិ​យ៉ុ (Yoriko Hamachiyo) បាន​បង្ហោះ​រូប​ឆ្កែ​នេះ​តាម​គណនី Instagram របស់​នាង​បន្ទាប់ពី​ការសម្អាត​រោម​នៅ​ហាង របស់​នាង ។​

​ក្រោយពេល​បង្ហោះ​មិនបាន​ប៉ុន្មាន​ផង រូបភាព​ឆ្កែ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ត្រូវគេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​ដោយសារតែ​រោម​របស់​វា​ស្រស់ស្អាត​ចម្លែក ពោលគឺ​មូល​ប្រៀប​ដូច​សត្វ​ចៀម​៕ ប្រែ​សម្រួល​: ខុម