អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​កំពុង​ភ្ញាក់ផ្អើល ចំពោះ​សាច់ដុំ​យុវជន​អាយុ ១៩ ឆ្នាំ​ម្នាក់

1528
ចែករម្លែក
  • 5
    Shares

​រាងកាយ ដែល​ពោរពេញ​ដោយ​សាច់ដុំ​កង់ៗ​ប្រៀបបាន​ដូច​សាច់ដុំ​កង្កែប​របស់​យុវជន​អាយុ ១៩ ឆ្នាំ​ម្នាក់ បានធ្វើឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ភ្ញាក់ផ្អើល និង​មាន​ចម្ងល់ ថា​តើ​សាច់ដុំ​ទាំងនោះ​គ្រាន់តែ​ជាការ​កាត់ត​រូបភាព ឬ​យ៉ាងណា​។​

​យុវជន បូ​ន​ញើ អឹ​ន​ត្វា​រី (Bonheur Ntwari) ដែល​មកពី​ទីក្រុង​ប្រ៊ី​ស​បេន (Brisbane) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក តែងតែ​បង្ហោះ​ចែករំលែក​រូបភាព​រាង​កាយ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ របស់ខ្លួន តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ស្តា​ហ្គ្រា​ម (Instagram)​។

​យុវជន​រូបនេះ​និយាយថា រូបគេ​តែងតែ​ដឹងថា ខ្លួន​ចង់ “​ធំ​” តាំងពី​អាយុ ៨ ឆ្នាំ​មកម្ល៉េះ​ហើយក៏ បានចាប់ផ្តើម​លើក​ដុំ​ដែក ប៉ុន្តែ​មិនបាន​ប្រាប់ថា រូបគេ​បានចាប់ផ្តើម​លើក​ដុំ​ដែក​នៅ​អាយុ ប៉ុន្មាន​ឡើយ​៕ ប្រែ​សម្រួល​: ខុម​