អ្នកផ្នែកលក់អចលនាទ្រព្យវាយតម្លៃតាមបណ្តោយផ្លូវវត្តអង្គតាមិញនឹងមានបុរីធំមួយទៀត

581
ចែករម្លែក

ដោយ:បូរិន/ភ្នំពេញ ៖ តំបន់តាមបណ្តោយផ្លូវអង្គតាមិញ ដែលតភ្ជាប់ពីផ្លូវ២០០៤ ឆ្លងកាត់ទៅផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានអ្នកជំនាញផ្នែកលក់អចលនាទ្រព្យ បានវាយតម្លៃពីកំណើនអភិវឌ្ឍន៍ថានឹងមានតំបន់នោះ នឹងមានបុរីធំមួយទៀត ដែលអភិវឌ្ឍន៍ឱ្យក្លាយជាទីប្រជុំសក្តានុពល។

អ្នកស្រី ណាំ ម៉ារី ដែលជាអ្នកជំនាញផ្នែកលក់ផ្ទះល្វែងនិងអ្នកវាយតម្លៃមួយរូបនេះបានថ្លែងក្នុងពិធីសន្និសីទកាសែតក្រុងពាលីបុះគ្រឹះនិងប្រកាសគម្រោងដាយមិនផាក កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ឱ្យដឹងថា មូលហេតុដែលលោកស្រីហ៊ានវាយតម្លៃខ្ពស់បែបនេះដោយសារតែតាមបណ្តោយផ្លូវវត្តអង្គតាមិញតភ្ជាប់ពីផ្លូវ២០០៤ បុកទៅកាន់ផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យនេះ គឺនឹងមានបុរីផ្ទះល្វែងធំៗពិតប្រាកដ ហើយតំបន់នេះប្រែមុខជាតំបន់ទីប្រជុំដ៏ល្អ លែងជាតំបន់ស្ងាត់ ឬ តំបន់ដីទុកចោលនោះទៀតទេ ព្រោះតំបន់ផ្លូវនេះក្រុមហ៊ុនដ៏ធំគឺ បុរីភ្នំពេញថ្មី បានប្រកាសនូវពេលនេះគម្រោងថ្មី “ដាយមិនផាក” ជាមួយផ្ទះល្វែងនិងវីឡារាប់រយខ្នង ដើម្បីបំពេញតម្រូវការនូវកំណើនប្រជាជនក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យតំបន់ផ្លូវនេះ ជាតំបន់អភិវឌ្ឍន៍មានសក្កានុពល នាឆ្នាំ២០២០ខាងមុខនេះ។

អ្នកស្រី ណាំ ម៉ារី ដែលមានតួនាទីជាប្រធានផ្នែកលក់ក្រុមហ៊ុនបុរីភ្នំពេញថ្មី បានបញ្ជាក់ ថា បុរីភ្នំពេញថ្មីរបស់អ្នកស្រីគឺផ្អែកលើផ្នែកតម្លៃធូរថ្លៃជាងគេដោយសារ តែគម្រោងទី១០ “ដាយមិនផាក” នេះមានកត្ដាសំខាន់ៗ ២យ៉ាង គឺ ទីតាំងសមស្រប និង តម្លៃល្អធូរជាងគេជាមួយការបញ្ជុះតម្លៃយ៉ាងច្រើនៗជាងបុរីឯទៀត ។ សំខាន់បំផុតតម្លៃក្នុងតំបន់នេះ គឺធូថ្លៃជាងខណ្ឌដទៃ ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញលំនៅដ្ឋានរស់នៅ និងធ្វើអាជីវកម្ម ។ ក្រៅពីគុណភាព និង សោភ័ណភាពល្អដូចដើម ទីតាំងរបស់គម្រោង “ដាយមិនផាក” ដែលតាមបណ្តោយផ្លូវអង្គតាមិញ ជាទីប្រជុំជនល្អ ព្រមទាំងមានច្រកចេញចូលច្រើនទៀតផង ។

សូមបញ្ជាក់ថា ទឹកដីខណ្ឌនេះមានផ្ទៃក្រឡា១៤០គីឡូម៉ែត្រការ៉េ មានសង្កាត់ចំនួន១៣ ១៦៩ភូមិ ១៩សហគម ដែលខណ្ឌមានសក្តានុពលសេដ្ឋកិច្ចច្រើន ដែលតំបន់ទីផ្សារ រោងចក្រ ខណៈរោចក្រដែលកំពុងដំណើរមានជាង៣០០រោងចក្រ ហើយជាពិសេសកម្មករកម្មការិនីជាង២០ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ដែលរស់នៅផ្ទាល់ចំនួនមានជាង១៩ ម៉ឺននាក់៕B/